ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់មនុស្ស១០៧នាក់ស្លាប់ ​និង របួស៣២៨នាក់​ ក្នុងនោះ២០០នាក់របួសធ្ងន់​ ដោយសារគ្រោះថ្នាក់​ចរាចរណ៍២០៤លើកកើតឡើង​នៅ​ទូទាំង​ប្រទេសកម្ពុជា​រយៈពេល១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ​កុម្ភៈ ២០១៦ ។

បើតាមទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់​នាយកដ្ឋាននគរបាលចរាចរណ៍ ​និង សណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ក្រសួងមហាផ្ទៃបាន​បង្ហាញ​ទៀតថា ​គ្រោះថ្នាក់ចរាចរណ៍ទំាង២០៤លើកខាងលើ ​បណ្តាលមកពីល្បឿន៦៩លើក​(ស្លាប់៤៨នាក់) ​ស្រវឹង៣៤លើក(ស្លាប់២២នាក់) ​ប្រជែង១៨លើក(ស្លាប់៦) មិនគោរព​សិទ្ឋិ២១លើក​(ស្លាប់៤) មិនប្រកាន់ស្តាំ៣១លើក​(ស្លាប់១៣នាក់) ​បត់គ្រោះថ្នាក់២៣លើក(ស្លាប់៨នាក់) ​កត្តាយានយន្ត៥លើក​ (ស្លាប់៥នាក់) ​ងងុយដេក០១លើក​(ស្លាប់​០១​នាក់) ៕