ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង​ ៖​ កាលពីវេលា​ម៉ោង​០៤រសៀល​​ថ្ងៃ​ទី​១៥ ​កុម្ភៈ ​២០១៦ ​នេះ​ ប្រជាពលរដ្ឋ​​ក្នុងភូមិ​ក្រូច ​ឃុំ​ជ្រុង​ពពេល ​ស្រុក​រំដួល​បាន​ជួបជុំ​គ្នា​​ ដើម្បី​សុំ​​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​​អន្តរាគមន៍​រក​យុត្តិ​​ធម៌​ឱ្យ​​ក្រុម​គ្រួសារ​អ្នកស្រី​ឡុ​ង ​ញូ​ដា​លី និង​កូន​ៗ​ ដែល​ជា​ប្រពន្ធ​និង​​កូន​​របស់​​​ជន​រង​​គ្រោះ​ឈ្មោះ​សាយ​ ពន្លក អាយុ​៤៤​ឆ្នាំ​​ដែល​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូតដល់​​ស្លាប់​​ ។

ចំពោះ​​មូលហេតុ​ គឺ​បណ្តាលមកពី​ក្រុមហ៊ុន​​ជីក​ដី​ដាក់​លូ​កាត់​ថ្នល់​នៃ​ក្រុមហ៊ុន​ស៊ី​ណូ​ ហា​យ​ដ្រូ ចិន ​(SINOHYDRO)​ នៃ​គម្រោង​សំណង់​ទី​១៥​ ផ្លូវជាតិ​NR13​ ដែល​ជា​ក្រុមហ៊ុន​ចិន មិន​បាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ការដ្ឋាន​សាងសង់​ បណ្តាលឱ្យ​ជនរងគ្រោះ​​ជិះ​ម៉ូតូ​​ធ្លាក់​ចូល​ក្នុង​រណ្តៅ​លូដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣​ កុម្ភៈ ​២០១៦​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥​ កុម្ភៈ ​២០១៦ ពុំ​ទាន់​ឃើញ​ក្រុមហ៊ុន​ចេញ​មុខ​មក​ដោះស្រាយ​ឡើយ​ ។

ដោយកត្តា​បែបនេះហើយ ​ទើប​ប្រជាពលរដ្ឋ ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អំពាវនាវ​សុំ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន​ជួយ​អន្តរា​គមន៍​​រក​យុត្តិធម៌ ។