ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​​​នៅ​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ២០១៦ នេះ ​លោក​​ អង្គ​ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ​អនុញ្ញាា​ឱ្យ​​​គណៈ​ប្រតិភូ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​នៃ​ស​ហ​ភាព​​អន្តរ​​សភា​​ (IPU) ចូល​ជួប​ពិភាក្សា​ការ​ងារ​​​​ទាក់​ទង​​បញ្ហា​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា ​​ដែល​​រៀបចំ​​ឡើង​នៅទី​ស្តី​ការ​​ក្រសួង​យុត្តិធម៌ ។​

​សូម​បញ្ជាក់​ថា នា​​ពេល​កន្លង​​មក​ គណៈ​ប្រតិភូ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​នៃ​ស​ហ​ភាព​​អន្តរ​សភា​ បាន​ចូល​ជួប​​ពិភាក្សា​​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​គណបក្ស​ប្រជា​ជន​កម្ពុជា ក៏​ដូច​​ជា​គណបក្ស​សង្គ្រោះជាតិ​ ​។ ក្នុង​ជំនួប​នោះ​ ក៏​មាន​ការ​លើក​ឡើង​​​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​ទោស​​ឱ្យ​នៅ​​ក្រៅ​ឃុំ​​ នៃ​សមាជិក​ព្រឹទ្ធ​សភា​​របស់​គណបក្ស​ប្រឆាំង​ផ​ងដែរ ។

​​ហើយ​នៅ​​​ម៉ោង​៣រសៀល​ថ្ងៃ​ដដែលនេះ ​គណៈ​ប្រតិភូ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​នៃ​ស​ហ​ភាព​​អន្តរ​សភា នឹង​ចូល​ជួបពិភាក្សា​ការ​ងារ​មួយ​ចំនួន​​​ជា​មួយ​​សម្តេច​ក្រឡោ​​ហោម​ ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ប​ន្តទៀត​ ៕