ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​​​បន្ទាប់​ពី​​មាន​ក​រណី​​ការ​បក​យក​ខ្សាច់​ពុំ​មានច្បាប់​អនុញ្ញាត កំពុង​​មាន​ភាព​អនាធិបតេយ្យកើត​មាន​យ៉ាងច្រើន​ ក្នុង​ទឹកដី​ស្រុក​​សំរោង​ទងនោះ​​​ ត្រូវបាន​លោក​​​ប៊ិ​ញ ​ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ បាន​ឱ្យ​​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទនាព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ២០១៦ នេះថា លោក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការបង្ក្រាប​រួច​ហើយ ។  លោក​ឱ្យ​ដឹងទៀតថា ​ចំណែក​ករណី​ដែល​​ថា បាន​យក​លុយ​​ក្រោមតុនោះ គឺជា​សិទ្ធិ​សេរីភាព​របស់គេដោយ​លោក​មិន​អាច​ធ្វើរបង​​ហាម​មិន​ឱ្យ​គេ​និយាយ​បាន​ទេ ។ គួររំលឹកថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ថៅកែ​បកខ្សាច់​អត់ច្បាប់​ បានជា​មិន​បង្ក្រាប​