លោក Villas-Boas នឹងវិលទៅកាន់ព័រទុយហ្គាល់ជាមួយ Zenit ដើម្បីទៅជួប Benfica

Zenit St Petersburg នឹងវិលពីសម្រាកនារដូវរងារយៈពេល២ខែដោយមានបំណងបន្តការគ្រប់គ្រងនាពេលថ្មីៗនេះរបស់ពួកគេលើគូប្រជែងព័រទុយហ្គាល់នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Benfica ក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីនេះ។
1
ក្រុមម្ចាស់ជើងឯករុស្ស៊ី Zeni បានឈានទៅប្រកួតវគ្គនេះដោយងាយស្រួល តាមរយៈការឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងការនៅសល់ពីរប្រកួតទៀតក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល H ខណៈដែលការរងបរាជ័យនៅថ្ងៃចុងក្រោយនៅលើទឹកដីក្រុម Gent ដែលជាការប្រកួតចុងក្រោយរបស់ពួកគេនៅមុនពេលការសម្រាកនារដូវរងារបស់ក្របខ័ណ្ឌរុស្ស៊ី ជាការបរាជ័យតែមួយក្នុងយុទ្ធនាការដ៏ល្អឥតខ្ចោះរបស់ពួកគេ។ ក្រុមរបស់លោក Andre Villas-Boas ដែលមានបំណងឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយជាលើកទីមួយនោះ នឹងវិលទៅកាន់ស្រុកកំណើតរបស់គ្រូបង្វឹកពួកគេដើម្បីសម្លឹងរកជ័យជម្នះជាលើកទី៤ជាប់ៗគ្នានៅលើទឹកដីព័រទុយហ្គាល់។

ខ្សែបម្រើ Axel Witsel និងខ្សែប្រយុទ្ធ Hulk សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី ខណៈដែល Zenit បានកត់ត្រាជ័យជម្នះ ២-០ នៅកីឡដ្ឋាន Estadio da Luz ក្នុងការប្រកួតវគ្គចែកពូលកាលពីរដូវកាលមុន ប៉ុន្តែ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Witsel ដែលជាអតីតកីឡាកររបស់ក្រុម Benfica រំពឹងទុកថា នឹងមានការប្រកួតផ្សេងគ្នានៅរាត្រីថ្ងៃអង្គារនេះ។ Witsel បានប្រាប់គេហទំព័រ UEFA.com ថា៖ «វានឹងក្លាយជាការប្រកួតដ៏តានតឹងមួយ។ កាលនោះគឺជាការប្រកួតវគ្គចែកពូលប៉ុណ្ណោះ តែឥឡូវនេះជាការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ វានឹងក្លាយជាការប្រកួតផ្លូវជាលើកទីមួយរបស់យើងក្នុងឆ្នាំ២០១៦ ហេតុនេះ យើងដឹងថា វានឹងលំបាក។ យើងត្រូវតែត្រៀមឲ្យបានរួចរាល់ និងចងចាំថា នៅមានការប្រកួតជើងទី២ទៀតក្នុងក្រុង Saint Petersburg»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ

27.11.14 Zenit Petersburg 1-0 Benfica
17.09.14 Benfica 0-2 Zenit Petersburg
07.03.12 Benfica 2-0 Zenit Petersburg
ប្រភពព័ត៌មាន៖ Bangkok Post