Terry នឹង​ត្រូវ​អវត្តមាន​ក្នុង Chelsea ជួប PSG នៅ​រាត្រីនេះ

ខ្សែ​ការពារ John Terry ដែល​ជា​ប្រធានក្រុមនៃក្រុម Chelsea នឹង​​ចូល​រួម​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រី​នេះនៅ​លើ​ទឹក​ដីក្រុម Paris Saint-Germain ​ឡើយ ដោយ​សារ​តែ​បញ្ហា​របួស​រសៃ​ពួរ​គន្លាក់​ជើង​។

jonh-terryនេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិបកាល​ពី​ថ្ងៃ​ចន្ទ​។ ខ្សែ​ការ​ពារ​ជើង​ចាស់​របស់ Chelsea រូបនេះ នឹង​ត្រូវ​អវត្ត​មានក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​នៅ​​កីឡ​ដ្ឋាន Parc des Princes និង​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉ា​រីស​ជា​មួយ​នឹងក្រុម​របស់​ខ្លួន​ឡើយ​។ Chelsea បាន​ប្រាប់​គេហ​ទំ​ព័រ​របស់ក្លិប​ពួកគេ​ថា៖​ «John Terry មិន​បាន​ធ្វើ​ដំណើរ​ឡើយ​ដោយ​សារ​តែ​របួស​សរសៃ​ពួរ​គន្លាក់​ជើង​របស់​គេ​»​។ Terry វ័យ​៣៥​ឆ្នាំ ត្រូវ​បាន​​ប្តូរ​ចេញ​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​តង់​ទី​១​ក្នុង​ពេល​ដែលក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៥-១ លើ​ក្រុម Newcastle កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ហើយ​ក្រោយ​ពីការ​ត្រួ​ត​​ពិនិត្យ​កាល​ពីថ្ងៃ​អាទិត្យ រូប​គេ​បាន​ចូល​រួម​ក្នុង​ការ​បើក​វគ្គ​ហ្វឹកហាត់​របស់​ក្រុម Chelsea កាល​​ពី​រសៀល​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ ក្រោយមក ក្រុម​ម្ចាស់​ជើង​ឯ​កក្រប​ខ័ណ្ឌ Premier League មួយនេះ បានប្រកាស​ថា ខ្សែ​ការ​ពារ​កណ្តាល​រូប​នេះ មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹងក្រុម​របស់​ខ្លួន​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia