កម្ពុ​ជាមាន​យន្តហោះ​ជិត​២០​គ្រឿង និង​អ្នកបើកបរ​ជាង​១០​នាក់​

​នាពេល​ប​ច្ចុ​ប្ប​នេះ កម្ពុ​ជាមាន​យន្តហោះ​ប្រមាណ​ជា​២០​គ្រឿង និង​អ្នកបើកបរ (Pilot) ជាង​១០​នាក់​។ នេះ​បើតាម​ការអះអាង​របស់​លោក កែវ ស៊ី​វន អគ្គនាយក​អាកាសចរ​ស៊ីវិល​ទទួលបន្ទុក​ការងារ​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។​

​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ លោក កែវ ស៊ី​វន បាន​លើកឡើងថា  កម្ពុជា មាន​យន្តហោះ​និង​អ្នកបើកបរ​មិន​ច្រើន​ឡើយ សម្រាប់​ដឹក​អ្នកដំណើរ​តាម​អាកាស​វិថី​។ លោក ថា ក្នុង​បច្ចុប្បន្នកាល​នេះ កម្ពុ​ជាមាន​យន្តហោះ​ប្រហែលជា​២០​គ្រឿង​និង​អ្នកបើកបរ​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់លោក កែវ ស៊ី​វន ៖

​យ៉ាងណាក៏ដោយ មន្ត្រី​បច្ចេកទេស​រូបនេះ សង្ឃឹមថា នាពេលខាងមុខ កម្ពុជា​នឹងមាន​អ្នកបើក​យន្តហោះ​ច្រើនជាង​នេះ ដោយសារតែ​លោក សង្កេតឃើញថា  នាពេល​បច្ចុប្បន្ន និស្សិត​និង​យុវជន​កម្ពុជា​មួយចំនួន​ធំ បាន​ចាប់អារម្មណ៍​ចំពោះ​អាជីព​ជា​អ្នកបើកបរ​យន្តហោះ ហើយ​ក្នុងចំណោម​ពួក​ទាំងនោះ អ្នកខ្លះ​កំពុងតែបន្ត​ការសិក្សា​ផ្នែក​នេះ នៅឯ​បរទេស​។

​លោក កែវ ស៊ី​វន បាន​បន្ថែមទៀតថា រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៤ បានទទួល​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល ក្នុង​ការដឹក​អ្នកដំណើរ នៅ​អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​ទាំង​៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប និង​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​