មានស្រ្តីបំរើការ ក្នុងវិស័យ ទេសចរណ៍ ប្រមាណជា ៦០ភាគរយ

ភ្នំពេញ៖ នៅព្រឹកនេះ ក្រសួងទេសចរណ៍ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ ផែនការសក្មភាព ស្តីពីការបញ្ជ្រាប ការយល់ដឹង ពីយេនឌ័រ និងការបង្កា ទប់ស្កាត់ និងការប្រើប្រាស់ គ្រឿងញៀនក្នុងវិស័យ ទេសចរណ៍ ឆ្នាំ២០១៥-២០១៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្បាលថ្នល់។

នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្តបញ្ជ្រាប យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់ាកលទី៣ ឆ្នាំ២០១៦-២០១៨ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ នេះដែរ របាយការណ៍បានបង្ហាញថា ក្រសួងទេសចរណ៍ បានធ្វើឲ្យស្ថានភាពស្រ្តី ក្នុងវិស័យទេសចរណ៍ កាន់តែមានការផ្លាស់ប្តូរអភិវឌ្ឍន៍ ឈានឡើង ជាបន្តបន្ទាប់។ 

ជាក់ស្តែងមានកម្លាំង ពលកម្មជាស្រ្តីក្នុងវិស័យ ទេសចរណ៍ប្រមាណជា ៦០ភាគរយ ក្នុងចំណោមឱកាស ការងារ ដោយផ្ទាល់ ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។ ដោយឡែកស្រ្តី ក្នុងមុខនាទីនយោបាយ និងសាធារណៈ ក្នុងវិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៥ មាន៖ ថ្នាក់អនុរដ្ឋលេខាធិការ ១រូប ទីប្រឹក្សាថ្នាក់ស្មើអគ្គនាយក ១រូប ថ្នាក់អគ្គនាយករង ២រូប ថ្នាក់អាននាយកដ្ឋាន ២៣រូប ថ្នាក់ប្រធាន ការិយាល័យ ២៤រូប ថ្នាក់អនុប្រធាន ការិយាល័យ ៧៨រូប មន្រ្តីចំនួន ៧៤រូប ។

ក្រៅពីនោះមាន មន្រ្តីថ្នាក់ក្រោមជាតិ មាន៖ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន -អនុប្រធានការិយាល័យ និងមន្រ្តីជាច្រើនរូបទៀត ។ ចំនួននេះបើធៀបទៅ នឹងឆ្នាំ២០១៤ គឺមានការកើនឡើងចំនួន ៣,៤៥ភាគរយ៕