បង្ក្រាប​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ក្រុង​ស្ទឹងត្រែង​

Doliprane TVC

​សមត្ថកិច្ច ខេត្តស្ទឹងត្រែង រួមមាន​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ ជំនាញ​រដ្ឋបាល​ព្រៃឈើ អមដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ក្នុង​សិប្បកម្ម​មួយកន្លែង នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយបាន​រកឃើញ​ឈើ ខុសច្បាប់​មួយចំនួនធំ ។​

បង្ក្រាប​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ក្រុង​ស្ទឹងត្រែង​

ក្នុង​ប្រតិបត្តិការ​នោះ ដោយមាន​ការសង្ស័យថា មាន​ឈើប្រណិត​ខុសច្បាប់​ជាច្រើន​រយ​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​បន្លំ​ដឹក​ចេញ​ជាមួយ​ឈើ​ស្របច្បាប់ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ឆ្លងកាត់​ខេត្តក្រចេះ និង ខេត្ត​ត្បូងឃ្មុំ ។ ​មន្ត្រី​មួយរូប ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ បាន​និយាយថា ទីតាំង​សិប្បកម្ម​កែច្នៃ ឈើ​ប្រណីត ដ៏​ធំ​មួយ ដែល​កម្លាំងចម្រុះ ចុះ​ពិនិត្យមើល​ក្នុងចំណោម​សិប្បកម្ម ជាច្រើន​កន្លែង​ទៀត នៅ​ក្រុង​ស្ទឹងត្រែង​គឺជា​របស់​ឈ្មោះ ហេង សំនាង ។

បង្ក្រាប​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ក្រុង​ស្ទឹងត្រែង​

តាម​ការចុះទៅ​ពិនិត្យ មើល​ជាក់ស្តែង ឃើញថា មាន​ឈើ​ជាច្រើន​គំនរ ត្រូវបាន​គេ​គរ​ទុក​ក្នុង​ឃ្លាំង​ស្តុក​ឈើ និង​ជាច្រើន​គំនរ​ទៀត ស្ថិត​នៅក្រៅ​បរិវេណ​រោង​សិប្បកម្ម​នោះ​។​ឈើ​នៅក្នុង​ឃ្លាំង​សិប្បកម្ម​អ្នកស្រី ហេង សំនាង សមត្ថកិច្ច​រាប់​ឃើញ​មាន​ចំនួន ១ ៥០១​កំណាត់ ស្មើ​៦០,៦៧៧ ម៉ែត្រគូប ប្រភេទ​ឈើប្រណិត​ធ្នង់ ។ ឈើ​គរ​នៅក្រៅ​ឃ្លាំង​មាន​ចំនួន ៤០២ កំណាត់​ស្មើ ៣០ ម៉ែត្រគូប ប្រភេទ​ឈើ​ធ្នង់​ប្រណីត និង​ឈើ​លេខ ១ ។ ចំពោះ​ឈើ​នៅ​ខាងក្រៅ​ឃ្លាំង​ក្រុមកម្មករ​នៅ​ទីនោះ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា គឺជា​ឈើ​របស់​អ្នកស្រី ហេង​សំនាង ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​បាន​បដិសេធ ។

បង្ក្រាប​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ក្រុង​ស្ទឹងត្រែង​

​អ្នកស្រី ហេង សំនាង ម្ចាស់​សិប្បកម្ម​អារឈើ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា សិប្បកម្ម​របស់គាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ និង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ។ ហើយ​ក៏មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​មួយចំនួនទៀត​ផងដែរ ។ សមត្ថកិច្ច​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា ឈើ​មួយចំនួន​ដែល​គ្មាន​ច្បាប់ និង ត្រូវ​រឹបអូស​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ហើយ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​ប​ន្ត​ទៀត ៕​សុថា​ត់​

បង្ក្រាប​ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​ក្រុង​ស្ទឹងត្រែង​