ព្រឹក​នេះ​សី Chinlon កម្ពុជា​​ប៉ះ​​កូរ៉េ​ខាង​ត្បូង​នៅ​មីយ៉ាន់ម៉ា​


ព្រឹក​នេះ​សី Chinlon កម្ពុជា​​ប៉ះ​​កូរ៉េ​ខាង​ត្បូង​នៅ​មីយ៉ាន់ម៉ា​

​ក្រុម​កីឡា​ស៊ី Chinlon  កម្ពុជា​​ នឹង​​ប្រកួត​ជា​មួយ​ក្រុម​​កីឡា​ស៊ី​ Chinlon ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​នា​វេលា​ម៉ោង ៩​ព្រឹក​​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​កម្ម​វិធី Asian Chinlone Championship 2016។

 

 ព្រឹក​នេះ​សី Chinlon កម្ពុជា​​ប៉ះ​​កូរ៉េ​ខាង​ត្បូង​នៅ​មីយ៉ាន់ម៉ា​ព្រឹក​នេះ​សី Chinlon កម្ពុជា​​ប៉ះ​​កូរ៉េ​ខាង​ត្បូង​នៅ​មីយ៉ាន់ម៉ា​ក្រុម​កីឡា​សីប៉ាក់តាក្រ​កម្ពុជា

 

​លោក ជាតិ ខេមរា គ្រូ​បង្ហាត់​កីឡា​សីប៉ាក់តាក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​នេះ​ក្រុម​កីឡា​សី Chinlon ​របស់​​លោក​ នឹង​​ប៉ះ​​ក្រុម​​កីឡា​ស៊ី Chinlon ​របស់​ប្រទេស​កូរ៉េខាងត្បូង។ ​​ជួប​ជា​មួយ​ដៃ​គូ​​មួយ​នេះ ​ក្រុម​របស់​លោក​មិន​​​​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ។

 

​លោក​បន្ត​ថា ក្នុង​កម្មវិធី​ប្រកួត​​នេះ​​ក្រុម​របស់​លោក​មាន​​សង្ឃឹម​ថា​ នឹង​អាច​​​ឈ្នះ​មេដាយ​ ទោះ​មាន​ប្រទេស​ចូល​រួម​ប្រកួត​ច្រើន​ក៏​ដោយ។ ​ប្រភេទ​កីឡា​សី​ Chinlon ​នារី​​ ដែល​ចូល​រួម​ប្រកួត​មាន​ចំនួន១២ប្រទេស​ ស្រប​ពេល​ផ្នែក​បុរស​មាន​ចំនួន១៣ប្រទេស។

 

​ក្រុម​កីឡា​ស៊ីប៉ាក់តាក្រ​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​