ក្មេង​ Mascot ក្រុម​ Swansea បាន​ជួប​ Rooney ​​ជា​ថ្មី​ហើយ

ក្មេង​ Mascot ក្រុម​ Swansea បាន​ជួប​ Rooney ​​ជា​ថ្មី​ហើយ

Wayne Rooney ​​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ផ្ទាល់​ជាមួយ​​​ក្មេងដែល​គាំទ្រ​​ខ្លួន​ខ្លាំង​បំផុត ​បន្ទាប់​ពី​ក្មេង​ម្នាក់​នេះ​​បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង កាល​ធ្វើ​ជា Mascot ឲ្យ​​ក្រុម​ Swansea City ​​​ដើម​រដូវ​កាល។

 

ក្មេង​ Mascot ក្រុម​ Swansea បាន​ជួប​ Rooney ​​ជា​ថ្មី​ហើយ

ក្មេង​ Mascot ក្រុម​ Swansea បាន​ជួប​ Rooney ​​ជា​ថ្មី​ហើយ

 

​​កុមារា Tomos ​វ័យ​៩​ឆ្នាំ ​បានចំហ​​មាត់ និង​បើក​ភ្នែក​ធំៗ បន្ទាប់​ពី​​បាន​ឃើញ​ Idol របស់​ខ្លួន​ (Rooney) ផ្ទាល់​ ពេល​ដែល​គេ​ធ្វើ​ជា​អ្នក​ហែហម​​ឲ្យ​ក្រុម​ Swansea ​មុន​ពេល​ក្រុម​ Man Utd ចាញ់ ២-១ នៅ​កីឡដ្ឋាន​ Liberty Stadium ​កាល​ខែ​សីហា។

 

​​ថ្មីៗ​នេះ​ Chevrolet FC ​​បាន​រៀប​ចំ​ឲ្យ​ប្រធាន​ក្រុម​បិសាច​ក្រហម​ ជួប​ Tomos ​ផ្ទាល់​ជា​ថ្មី​ម្ដង​ទៀត ​ហើយ​អ្នក​ទាំង​ពីរ​​បាន​ដើរ​ទស្សនកិច្ច​នៅ​ទីលាន​​ហ្វឹកហាត់​របស់​ក្លឹប​ Man Utd និង​បាន​អនុវត្តន៍​ការ​ទាត់​បាល់​ប៉េណាល់ទី​ផង​ដែរ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Martial ប្រៀប​ Ronaldo & Rooney កាល​ចាប់​ផ្ដើម​នៅ​ Man Utd នរណា​ល្អ​ជាង?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports