អាជ្ញាធរ ចាប់ផ្តើម​ប្រជុំ​កម្មវិធី អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) និង​លោ​កស សុខា រួមទាំង​ក្រុមការងារ (​ស​.​ស​.​យ​.​ក​)
​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ខាងមុខនេះ​។

​សមាសភាព​ចូលរួម​មាន​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ​និង​គណៈបញ្ជាការ​ខេត្ត​ទាំងអស់ ។​

​លោក​ហ៊ុន ម៉ា​នី បាន​សូម​ថ្លែង​អំណរ​​គុណ ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ក្រសួងមហាផ្ទៃ​​អាជ្ញាធរ​អប្សរា មហា​គ្រួសារ​សហ​​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទាំងអស់​។
​កិច្ចប្រជុំ បាន​ពិភាក្សា​លើក​ទិសដៅ​ផែនការ​ការពារ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ខាងមុខបន្តទៀត​ផងដែរ​៕​

អាជ្ញាធរ ចាប់ផ្តើម​ប្រជុំ​កម្មវិធី អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦

អាជ្ញាធរ ចាប់ផ្តើម​ប្រជុំ​កម្មវិធី អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦