​តា​ចាស់​អាយុ​៧៥​ឆ្នាំ លួងលោម​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច ជាច្រើន​ដង ត្រូវ​ប៉ូលិស​ចាប់ខ្លួន

​កំពង់ឆ្នាំង: តា​ចាស់​វ័យ​៧៥​ឆ្នាំ​ម្នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ក្រោយពី​ធ្វើ​សកម្មភាព លួងលោម​ក្មេងស្រី​ម្នាក់ រំលោភ​បានសម្រេចជាច្រើនលើក ក្នុងខណៈពេល​នាងទៅ​ឃ្វាលគោ នៅក្នុង​ព្រៃ ។
​    ​
​ការចាប់ខ្លួន​បុរស​ល្មោភកាម​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​លំនៅដ្ឋាន របស់​ជនសង្ស័យ ក្នុងភូមិ​តាំង​គ្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ។ បុរស​នេះ បាន​ត្រូវបញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៥ កុម្ភៈ ដើម្បី​រៀបចំ​សំណុំរឿង ទៅកាន់​តុលាការ ចាត់ការ​បន្ត ទៅតាម​នីតិវិធី​ច្បាប់ ។
​    ​
​សមត្ថកិច្ច​ប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជន​ល្មោភកាម ដែល​ត្រូវ​ចាប់ខ្លួន​នេះ ឈ្មោះ អ៊ុក ជូ អាយុ​៧៥​ឆ្នាំ​។ រីឯ​យុវតី​រងគ្រោះ មាន​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។
​    ​
​សមត្ថកិច្ច បានអោយដឹងថា ករណីនេះបានកើត​ឡើង តាំងពី​ចុងឆ្នាំ​២០១៥ មកម្ល៉េះ ដោយ​បុរស​ឈ្មោះ អ៊ុក ជូ ជា​ជន​ល្មោភកាម​នេះ បាន​ប្រើ​វិធី​លួងលោម រំលោភ​យុវតី​រងគ្រោះ បានសម្រេច​ជា​បន្តបន្ទាប់ជាច្រើនលើក ក្នុងខណៈ​ពេលដែល​នាង ទៅ​ឃ្វាលគោនៅក្នុង​ព្រៃខាងក្រៅ​ភូមិ ។ ប៉ុន្តែ​រឿងនេះ ត្រូវ​បែកការណ៍ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ដោយសារ​មាន​ពលរដ្ឋទៅរក​អុស ហើយ​បានឃើញ​សកម្មភាព​ផ្ទាល់​ភ្នែក និង​បាន​ទៅប្រាប់​ឪពុក ម្តាយយុវតី​រងគ្រោះ ហើយ​ពួកគាត់បានមក​ប្តឹង​សមត្ថកិច្ច​តែម្តង ។
​    ​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួងលោម រំលោភ​យុវតី​រងគ្រោះ បានសម្រេច​ពិតប្រាកដ​មែន  ប៉ុន្តែ​មិនបាន​ចាំ​ថ្ងៃខែ និង​ចំនួន​ពិតប្រាកដ​ប៉ុន្មាន​ដង​ឡើយ គ្រាន់តែ​ចាំ​ថា តាំងពី​ចុងឆ្នាំ​២០១៥ និង​បាន​រំលោភ​បានសម្រេច​ជាច្រើន​ដងនៅក្នុង​ព្រៃ ក្នុងខណៈពេល​នាងទៅ​ឃ្វាលគោ ៕V/S

​តា​ចាស់​អាយុ​៧៥​ឆ្នាំ លួងលោម​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច ជាច្រើន​ដង ត្រូវ​ប៉ូលិស​ចាប់ខ្លួន

​តា​ចាស់​អាយុ​៧៥​ឆ្នាំ លួងលោម​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច ជាច្រើន​ដង ត្រូវ​ប៉ូលិស​ចាប់ខ្លួន

​    ​