​ពលរដ្ឋនៅ​ឃុំ​ស្លក្រាមដាច់ទឹក ប៉ូលិស​យក​ឡាន​ដឹក​ចែក​

បន្ទាយមានជ័យ: ត្រឹម​ពាក់កណ្តាល​ខែកុម្ភ​:​នេះ កង្វះ​ទឹក​ផឹកនិង​ទឹក​ប្រើប្រាស់នៅ​ឃុំ​ខ្លះក្នុង​ខេត្ត បន្ទាយមានជ័យ ត្រូវ​ដល់​ថ្នាក់សង្គ្រោះបន្ទាន់​ហើយ ។ ដោយឡែកនៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ពលរដ្ឋបាន​ដល់​ថ្នាក់ត្រូវ​ដឹក​ទឹក​ចែកដល់​ពលរដ្ឋ​ហើយ​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: ឆ្លៀតឱកាស​ពី​ការងារថ្ងៃអាទិត្យ​ទី​១៤ កុម្ភ​: ២០១៦ លោក និង​កម្លាំង​នគរបាល​ចម្រុះ​ជំនាញ រួមទាំង​នគរបាល​បង្ក្រាប ពន្លត់​អគ្គិភ័យ និង​ក្រុមហ៊ុន​កាស៊ីណូ ត្រូ​ពី​កា​ណា នៅ​ប៉ោយប៉ែត បាន​យក​រថយន្ត​ទឹក៣​គ្រឿង ដឹក​ទឹក ៩ ជើង ស្មើ​ជិត ៨០.០០០ លីត្រ យកទៅ​ចែកជូន​ពលរដ្ឋជាង ១.០០០ គ្រួសារ មកពី​៤​ភូមិ​។​
   
​លោក​បាន​បន្តថា​: ការចែក​ទឹកស្អាតសម្រាប់​ផឹក និង​សម្រាប់​ប្រើប្រាស់​នេះ គឺ​ឆ្លើយតប​តាម​ការណែនាំរបស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​តាម​សំណូមពររបស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដែល​ជួប​កង្វះខាតជាក់ស្តែង​មែន​។​
   
​លោក​ក៏​ផ្តាំ​ផ្ញើអោយ​បងប្អូន​ពលរដ្ឋសន្សំសំចៃ​ទឹក ហើយក៏​ខំ​ថែរក្សា​ការពារអនាម័យ​ទូទៅ​។ បន្ថែម​លើ​នោះ លោក​សំណូមពរ​អោយ​បងប្អូន គួរ​ស្តារ​ស្រះ អូរ​ប្រឡាយ អណ្តូង ទី​ស្តុក​ទឺ​កបាន ដើម្បី​បង្ការ​កុំអោយ​ខ្វះខាត​ទឹកនៅ​ឆ្នាំក្រោយៗ​ទៀត​។ រីឯ​ពលរដ្ឋ​នៅ​ភូមិ ឃុំកន្លែង​ផ្សេងៗ​ទៀត លោកស្នងការបាន​និយាយថា នគរបាល មន្ត្រី​ជំនាញ​នានានិង​អាជ្ញាធរ នឹង​ពិនិត្យ​លទ្ធភាពជួយ​ផ្គត់ផ្គង់​ទឹក​ដែរ បើសិនជា​ខ្វះខាត​ធ្ងន់ធ្ងរ​។​
 
​លោក កុក ហួន មេឃុំ​ស្លក្រាម បាន​និយាយថា​: ឃុំ​នេះ មាន​១២​ភូមិ ពលរដ្ឋ ២.៣៥០ គ្រួសារ ក្នុងនោះ​មាន ១.២០០ គ្រួសារ រងគ្រោះ​ខ្វះ​ទឹក​ធ្ងន់ធ្ងរ​ជាងគេ ហើយ​បានមក​ទទួល​ទឹក ដែល​នគរបាលខេត្តបន្ទាយមានជ័យ និង​កាស៊ីណូ ត្រូ​ពី​កា​ណា ដឹក​មក​ចែក​ពេលនេះ​។ ពលរដ្ឋ​ទាំងនេះ មកពី​ភូមិ​កកោះ កំណប់ ខ្លែង​ពណ៌​ត្បូង និង​ខ្លែង​ពណ៌​។​
 
​លោក​និយាយ​បន្តថា​: ប​ច្ចុប្បន្ន ពលរដ្ឋ​នៅ​ភូមិ​នានាបាននាំគ្នា​ទៅ​ដឹក​ទឹក​ខ្លួនឯង ឬ​ទិញ​ទឹក​ពី​ស្ទឹង​ម្កាក់ ក្រុង​សិរីសោភ័ណ​, ពី​ស្រះ​នៅ​ភូមិ​ក្បាល​ខ្ទីង ព្រីង​កោង ស្រុក​ព្រះនេត្រព្រះ​។​
 
​លោក​បាន​បន្តថា មូលហេតុ​បានជា ពលរដ្ឋ​ក្នុង​មូលដ្ឋានជូ​ប​ប្រទះ​កង្វះ​ទឹក​បរិភោគ និង​ទឺ​ក​ប្រើប្រាស់តាំងពីដើម​រដូវប្រាំង​នេះ មកពី​កាលពី​រដូវវស្សា បាន​ជួប​គ្រោះរាំង ស្ងួត​។ ហេតុនេះទឹក​ក្នុង​ប្រភពស្តុក​ទឹក​ទាំងឡាយបាន​រីង​ខះ​ស្ងួត​ទឹក​អស់​៕V/S

​ពលរដ្ឋនៅ​ឃុំ​ស្លក្រាមដាច់ទឹក ប៉ូលិស​យក​ឡាន​ដឹក​ចែក​

​ពលរដ្ឋនៅ​ឃុំ​ស្លក្រាមដាច់ទឹក ប៉ូលិស​យក​ឡាន​ដឹក​ចែក​

​ពលរដ្ឋនៅ​ឃុំ​ស្លក្រាមដាច់ទឹក ប៉ូលិស​យក​ឡាន​ដឹក​ចែក​

​ពលរដ្ឋនៅ​ឃុំ​ស្លក្រាមដាច់ទឹក ប៉ូលិស​យក​ឡាន​ដឹក​ចែក​