ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ ប្រើប៉េងប៉ោងលួងលោមម្តាយ ដែលកំពុងយំទួញសោក? (មានវីដេអូ)

ហ្វីលីពីន៖ សមាជិកគ្រួសារនៃសពក្មេងប្រុសម្នាក់ បានអះអាងថាព្រលឹងកូនប្រុសដែលទើបនឹងស្លាប់ បានប្រើប្រាស់ប៉េងប៉ោងមួយដើម្បីលួងលោមម្តាយរបស់ខ្លួន ដែលយំអណ្តឺតអណ្តក ព្រោះតែអាលោះអាល័យរូបគេ។

ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ ប្រើប៉េងប៉ោងលួងលោមម្តាយ ដែលកំពុងយំទួញសោក? (មានវីដេអូ)ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ ប្រើប៉េងប៉ោងលួងលោមម្តាយ ដែលកំពុងយំទួញសោក? (មានវីដេអូ)
ទិដ្ឋភាពពេលដែល ប៉េងប៉ោងសមួយ ហោះទៅក្បែរស្ត្រី ជាម្តាយដែលកំពុងយំទួញសោក

ទិដ្ឋភាពដែលថតបានជាវីដេអូ មិនគួរឲ្យជឿមួយ ស្តែងឲ្យឃើញប៉េងប៉ោង ហោះទៅរកស្ត្រីជាម្តាយម្នាក់ ដែលកំពុងយំសោកស្តាយស្រណោះកូនប្រុសជាទីស្រលាញ់របស់ខ្លួន អាយុទើបតែ ៧ឆ្នាំ ឈ្មោះថា Trebby ស្លាប់ទៅយ៉ាងក្មេងខ្ចីបំផុត កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសហ្វីលីពីន ។ នៅក្នុងវីដេអូ គេអាចឃើញសកម្មភាពប៉េងប៉ោងពណ៌ស ហោះចេញពីក្រោយក្តារមឈ្ឈូសដាក់សពក្មេងប្រុសនោះ សំដៅមករកស្ត្រីជាម្តាយ ឈ្មោះ Joy Ganda Vibar-Alamares និងប៉ះខ្លួនរបស់គាត់ដោយថ្នមៗ និងមិនព្រមទៅណាឆ្ងាយឡើយ។

ដោយសារតែទិដ្ឋភាពបែបនេះហើយ ទើបធ្វើឲ្យក្រុមគ្រួសារនៃសព បានអះអាងថា ពួកគេជឿជាក់ថាប៉េងប៉ោងនោះហោះមកបាន ដោយសារតែទង្វើរបស់ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ម្នាក់នោះតែម្តង។ បន្ថែមពីនេះទៀត អ្នកស្រី Vibar-Alamares បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំជឿថានេះ គឺជាសកម្មភាពចុងក្រោយ របស់កូនខ្ញុំ”។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងមានចម្ងល់យ៉ាងខ្លាំង ផងដែរ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ ប្រើប៉េងប៉ោងលួងលោមម្តាយ ដែលកំពុងយំទួញសោក? (មានវីដេអូ)
ទីតាំងក្តារមឈ្ឈូស ដែលដាក់សពកុមារា Trebby

ព្រលឹងកូនប្រុស ដែលទើបនឹងស្លាប់ ប្រើប៉េងប៉ោងលួងលោមម្តាយ ដែលកំពុងយំទួញសោក? (មានវីដេអូ)
រូបថតក្មេងប្រុស Trebby កាលនៅរស់

វីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត