គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

ដូចដែលយើងបានដឹងរួចមកហើយថា ផលិតផល ក្លែងក្លាយ ឬ អាយ វាមានគុណភាព មិនដូច ផលិតផលដើម​ (Original) នោះទេ ព្រោះផលិតផល អាយទាំងនោះ វាសុទ្ធតែ ផលិតនៅប្រទេស ចិន ហើយត្រូវបាន នាំចូលមក លក់ពាសពេញ ប្រទេស កម្ពុជាយើង ដោយសារតែ វាមានតម្លៃ ធូរថ្លៃ ជាងផលិតផល ដើម (Original)។​ ផលិតផល ទាំងនោះមាន ដូចជា ថ្ម​ កាស ឆ្នាំងសាក អេក្រង់ ប៊ូតុង ស្រោមទូរស័ព្ទ និង ផលិតផល ផ្សេងៗទៀត។

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

បើទោះបីជាវាមានតម្លៃធូរថ្លៃ និងអាចប្រើប្រាស់ ដូចឧបករណ៍​ Original​ ដែលភ្ជាប់​មក​ជាមួយ​ទូរស័ព្ទ​ក៏​ពិត​មែន​ តែ​វា​មាន​គុណភាព​អន់​ និង​ធ្វើ​អោយ​ទូរស័ព្ទ​របស់​អ្នក​ឆាប់​មាន​បញ្ហា​ថែម​ទៀត​ផង។​ ក្នុង​នោះ​មាន​ ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ជា​ដើម​ ហើយ​ថ្ងៃ​នេះ​ ខេមបូរីផតនឹង​និយាយ​ផ្ដោត​សំខាន់​ទៅ​លើ​គុណ​វិបត្តិ​ធំៗ​មួយ​ចំនួន​ ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​យល់​ដឹង។

  1. ឆ្លងភ្លើងទូរស័ព្ទ:គឺជាបញ្ហាធំបំផុត ដែលមិត្តអ្នកអាន គួរយល់ដឹង​ ព្រោះ​ថា​ឆ្នាំង​សាក អាយរបស់​ចិន​ វា​ផ្ដល់​ចរន្ត​អគ្គិសនី​ទៅ​កាន់​ទូរស័ព្ទ​មិន​ដូច​របស់​ Original​ ឡើយ​ និយាយ​រួម​គឺ​មិន​គ្រប់​គ្រាន់។​ ទាំង​នេះ​គឺ​ជា​កត្តា​ដែល​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ជួប​បញ្ហា​ជា​ច្រើន​ ដូចជា៖
  • ធ្វើអោយថ្មទូរស័ព្ទឆាប់ខូច ដោយសារចន្តភ្លើងមិនគ្រប់គ្រាន់ តាមស្តង់ដារ
  • ឆ្លងភ្លើងតួម៉ាស៊ីនទូរស័ព្ទ ដែលអ្នកអាចកត់សំគាល់បាន ពេលកំពុង សាកថ្ម​ ដោយ​ពេល ​អ្នក​កាន់​ ឬ​ប៉ះ​ទូរស័ព្ទ​ហើយ​មាន​អារម្មណ៍​ថា​ឆក់ៗ​ បញ្ហា​នេះ​អាច​បណ្ដាល​អោយ​ខូច​ Board​ របស់​ម៉ាស៊ីន​ទូរស័ព្ទ​ទៀត​ផង​ ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី
  • ប៉ះពាល់ទៅដល់ Touchscreen របស់ទូរស័ព្ទ ដែលពេលខ្លះ វាឆ្លង Touch ឬ​ ដើរ​មិន​ត្រូវ​ចំនុច​ដែល​អ្នក​ប៉ះ​ ឬ​បញ្ជា។

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

2. ការសាកថ្មចំណាយពេលយូរ៖ ជាក់ស្តែងការប្រើប្រាស់ឆ្នាំងសាកអាយ វាចំណាយពេល សាកយូរជាង ឆ្នាំងសាកដើម (Original)។ ឧទាហរណ៍បើយើង ប្រើឆ្នាំងសាក Original ត្រូវចំណាយពេល ប្រមាណជា 1 ម៉ោងកន្លះ តែបើយើង ប្រើឆ្នាំងសាក អាយវិញ ត្រូវចំណាយ ពេលពី 2 ទៅ 3 ម៉ោង ឯណោះ។ ម្យ៉ាងទៀតទូរស័ព្ទ មួយចំនួន នាពេលបច្ចុប្បន្ន នេះក៏ត្រូវបាន បំពាក់មក ជាមួយនឹង មុខងារសាកថ្ម លឿនផងដែរ ដូច្នេះឆ្នាំងសាក របស់វា ក៏ត្រូវតែសាក បានលឿនដែរ អ៊ឹចឹង បើយើង ប្រើប្រាស់ ឆ្នាំសាកអាយ វាធ្វើអោយ យើងចំណាយពេល ច្រើនក្នុង ការសាក ហើយឆ្នាំងសាក ក្លែងក្លាយនោះ ក៏ឆាប់ឡើង កំដៅដែរ មិនដូចរបស់ Original ទេ។

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

3. អាចបណ្តាលអោយផ្ទុះបាន៖ ជាការពិត មិនថាឆ្នាំសាក Original ឬ Copy​ ឡើយ​ វា​អាច​ប្រឈម​មុខ​នឹង​ការ​ឆេះ​ផ្ទុះ​ ដោយសារ​យើង​ប្រើ​ប្រាស់​វា​ហួស​កំរិត​ ឬ​ដោយសារ​កំលាំង​ភ្លើង​ខ្លាំង​ ដែល​អាច​បណ្ដាល​អោយ​ឆេះ​ ឬ​ផ្ទុះ​ជា​យថាហេតុ។​ តែ​ភាគ​ច្រើន​គឺ​ឆ្នាំង​សាក​ Copy​ តែ​ម្ដង​ ដែល​អាច​នឹង​ឆេះ​ ឬ​ផ្ទុះ​បាន​យ៉ាង​ងាយ​ បើ​សិន​ជា​អ្នក​ប្រើ​ប្រាស់​វា​ហួស​ហេតុ​ ឬ​ដោត​សាក​ថ្ម​ពេញ​មួយ​យប់​ជា​ដើម។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

4. គុណភាពអន់៖ គុណភាពឆ្នាំងសាកអាយ មិនដែលល្អដូច ឆ្នាំងសាក Original នោះទេ ដោយសារ តែផ្នែករឹង (Hardware) របស់វា ផលិតឡើង ក្រោមស្តង់ដារទាប ជាមួយនឹង គុណភាពអន់ ដើម្បីបំពេញតាម តម្រូវការ អ្នកប្រើប្រាស់ ដែលតែងតែ ចង់ទិញ របស់មាន តម្លៃថោក។ ដូច្នេះបើនិយាយ អំពីអាយុកាល របស់វា គឺងាយខូច ខ្លាំងណាស់។

5. តម្លៃ៖ បើនិយាយអំពីតម្លៃ របស់អាយវាធូរថ្លៃជាងរបស់ Original ប៉ុន្មានដុល្លារ ដោយយោង ទៅតាមម៉ាក Charger ផងដែរ ព្រោះ​ឆ្នាំង ​សាក​ថ្ម​ទាំង​នោះ​មាន​លក់​ទៅ​តាម​គុណភាព​របស់​វា​ ដែល​យើង​អាច​ជាវ​បាន​ចាប់​ពី​តម្លៃ​ថ្លៃ​ល្មម​ រហូត​ដល់​តម្លៃ​ថោក។

កត្តាដែលគួរចៀសវាង៖ ភាគច្រើនឆ្នាំងសាកនាពេលបច្ចុប្បន្ននេះ ក៏ត្រូវបានផលិតមក ដោយរចនាជាពណ៌ គ្រប់ប្រភេទ ដែលមើលទៅគួរ អោយស្រលាញ់ ប៉ុន្តែឆ្នាំងសាក ទាំងនោះក៏ មិនល្អដែរ ព្រោះវាត្រូវបាន ផលិតនៅ ប្រទេសចិន ដូច្នេះវាក៏ ជារបស់ អាយដែរ ព្រោះឆ្នាំងសាក Original មិនដែល ផលិត មកជាច្រើន ពណ៌ដូច នេះទេ។ ម្យ៉ាងវិញទៀត បើអ្នកចង់ដឹង ពីរបៀបនៃការ សម្គាល់ឆ្នាំង សាកអាយ ឬ Original សូមចុចទីនេះ ដើម្បីយល់ដឹង បន្ថែមទៀត។

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ! គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

ដោយយោងទៅតាមគុណវិបត្តិខាងលើ បើអាច អ្នកគួរតែចៀសវាង ឆ្នាំងសាកអាយ ទាំងនោះ ព្រោះបើគិត ពីគុណវិបត្តិ ខ្លះដែល ខេមបូរីផត បានរៀបរាប់ ខាងលើ ក៏អាចបណ្តាល អោយមាន គ្រោះថ្នាក់ដល់អាយុ ជីវិតដែរ ដូចជាការ ផ្ទុះឆ្នាំងសាក ជាដើម។ ផ្ទុយទៅវិញ បើអ្នកចំណាយ ប្រាក់ទិញ របស់ Original អ្នកអាចប្រើ បានរយៈពេល យូរ ហើយគុណភាព ក៏ល្អទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គុណ​វិបត្តិ​មួយ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ថ្ម​ក្លែង​ក្លាយ ឬ​ឆ្នាំង​សាកអាយ!

  • ដោយ: Samphas
  • 10:09 AM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ