អ៊ួន បឋម លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​បារាំង


អ៊ួន បឋម លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​បារាំង

អ៊ួន បឋម ឬSai ថ្លែង​មក​កាន់ Sabay ថា ខ្សែ​ភាពយន្ត​​ខ្នាត​ធំ​ថ្មី​ដែល​ខ្លួន​បាន​សហការ​​ជាមួយ​ផលិតកម្ម​របស់​បារាំង​នោះ​​មាន​ចំណង​ជើង​ថា “កោះ​ពេជ្រ” ឫ “Daimond Island​”​ នោះ​បាន​ថត​ចប់​សព្វ​គ្រប់​អស់​ហើយ។

 

អ៊ួន បឋម លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​បារាំង

 

រឿង”​កោះ​ពេជ្រ” ឫ “Daimond Island​” នេះ Sai ដើរ​តួ​ជា​តួ​អង្គ​ម្នាក់​ឈ្មោះ​ថា​  “Blue” ដែល​ជា​មិត្ត​ភក្តិ​របស់​តួឯក​ប្រុស។ “សម្រាប់​សាច់​រឿង​ហ្នឹង​គេ​និយាយ ពី​ជីវិត​ក្មេង​ប្រុស​ម្នាក់​ដែល​ជា​កម្មករ​សំណង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​បាន​ស្គាល់​ក្មេង​មួយ​ក្រុម​ដែល​តែង​តែ​ជិះ​ម៉ូតូ​ដើរ​លេង​នៅ​កោះ​ពេជ្រ​ហើយ​ចាប់​តាំង​​ពី​ពេល​នោះ​មក​គាត់​ក៏​ចាប់​ផ្ដើម​ចូល​ក្រុម​និង​ដើរ​លេង​ជាមួយ​ក្រុម​យុវជន​ទាំង​អស់​នោះ។

 

“សម្រាប់​សាច់​រឿង​លម្អិត​ជាង​នេះ ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ​បង ព្រោះ​ថា​វា​ជា​គោលការណ៍​ខាង​ផលិតកម្ម”​ Sai ថ្លែង។ លោក​បន្ថែម​ថា​ចំណែក​ឯ​ទីតាំង​ថត​វិញ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ទីក្រុង​ភ្នំពេញ(កោះពេជ្រ)​ និង​ខេត្ត​មួយ​ចំនួន​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​សម្រាប់​កាល​បរិច្ឆេទ​ក្នុង​ការ​បញ្ចាំង​វិញ​អាច​​រហូត​ដល់​ចុង​ឆ្នាំ​២០១៦​ ព្រោះ​ថា​រឿង​នេះ​អាច​នឹង​យក​ទៅ​បញ្ចាំង​ក្នុង​កម្មវិធី​ Film Festival នៅ​ឯ​ក្រៅ​ប្រទេស​ជា​មុន​សិន។

 

អ៊ួន បឋម លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​បារាំង

 

អ៊ួន បឋម លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​បារាំង

 

បឋម និង​ក្រុម​ការងារ​ផលិត​រឿង “កោះពេជ្រ”

 

​​​​​​​​អ៊ួន បឋម (Sai) បាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​​ក្នុង​ឆ្នាំ ២០១០ ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ក្រោយ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​លើក​កម្ពស់ Original Song ហៅ​ថា​កម្មវិធី “Hear My Song” រដូវ​កាល​ទី​២ ក្នុង​នាម​ជា​ម្ចាស់​បទ “ស្នេហា​ស្មោះ​ស” ។ ស្នាដៃ​សិល្បៈ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​លោក​នោះ​គឺ​បទ “ខ្មែរ​ជួយ​ខ្មែរ” និង​បទ​ “​Will you be my girl?”​​ ច្រៀង​រួម​គ្នា​ជាមួយ​ លោក ម៉ា ច័ន្ទបញ្ញា ក្នុង​ភាពយន្ត​”​សិស្ស​ប្អូន​​សំណព្វ​ចិត្ត”។

 

ក្រៅ​ពី​ការ​សិល្បៈ​ដែល​ជា​ឧបនិស្ស័យ​របស់​លោក បឋម ក៏​ជា​ម្ចាស់​ចម្ការ​ម្រេច ដែល​អម​ទៅ​ដោយ​ដំណាំ​​​ផ្សេងៗ​ទៀត​ដែល​មាន​​ដូចជា ប៊័រ​ ក្រូច​ឆ្មារ ​កាហ្វេ និង​ទុរេន​ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៦​ហិកតារ​​នៅ​លើ​ទឹក​ដី​ខេត្ត​រតនគិរី​​ផង​ដែរ៕
​​​

 

អត្ថបទ៖​SAMEDY
រូបភាព៖​ផ្ដល់ឲ្យ