ប្រជាពលរដ្ឋ ៨៧នាក់ ពុលនំបញ្ចុក នៅស្រុកត្រាំកក់ ខេត្តតាកែវ

ភ្នំពេញ៖ អភិបាលស្រុកត្រាំកក់ លោក តឹក សុងលីន បានប្រាប់ មជ្ឈណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារនេះឲ្យដឹងថា «កាលពីយប់មិញមាន ករណីពុលនំបញ្ចុក ៨៧នាក់ ក្នុងនោះស្ត្រី៥៧នាក់ ស្ថិតនៅឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឲ្យមានអាការវិលមុខ ក្អួតចង្អោរ រាគរូស ខ្លះទន់ដៃទន់ជើងសន្លប់ បញ្ចូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

អភិបាលស្រុកខាងលើ បានបន្តថា «ករណីនេះបានពុលពី ម៉ោង១២ ដល់ម៉ោ៦ ល្ងាចម្សិលមិញ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានចូលរួមក្នុង ពិធីសូត្រមន្តនៅផ្ទះប្រជាពលរដ្ឋមួយ ស្ថិតនៅតំបន់កើតហេតុខាងលើ  ក្រោយពីពុលត្រូវបាន អាជ្ញាធរបញ្ចូនទៅកាន់ មន្ទីរពេទ្យបង្អែកអង្គរកា ហើយមកដល់ព្រឹកនេះ ស្ថានភាពប្រជាពលរដ្ឋដែលពុលនំបញ្ចុកមានអាការៈ ធូរស្រាលមួយចំនួន នឹងវិលត្រឡប់ទៅគេហដ្ឋានវិញ  ហើយនំបញ្ចុកដែលមានបញ្ហានេះ យកទៅពិសោធន៍នៅវិទ្យាស្ថាន ប៉ាស្ទ័រភ្នំពេញ»៕

ប្រជាពលរដ្ឋ ៨៧នាក់ ពុលនំបញ្ចុក នៅស្រុកត្រាំកក់ ខេត្តតាកែវ
ប្រជាពលរដ្ឋ ៨៧នាក់ ពុលនំបញ្ចុក នៅស្រុកត្រាំកក់ ខេត្តតាកែវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត