រុស្ស៊ីបង្ខាំង ទុករថយន្តធំៗ ជាច្រើនរបស់ អ៊ុយក្រែនជាការ សងសឹក

ទីក្រុងមូស្គូ: តាមប្រភព ទីភ្នាក់ងារសារព័ត៍មាន ស៊ិនហួរ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានធ្វើការបង្ខាំងទុករថយន្ត ដែលមានចុះបញ្ជីពាណិជ្ជកម្ម ត្រឹមត្រូវរបស់ប្រទេសអ៊ុយក្រែន ជាច្រើនគ្រឿងនៅក្នុងទឹកដីរបស់ខ្លួនដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាព របស់ក្រុមជាតិនិយមអ៊ុយក្រែន ដែលបានធ្វើការឃាំងទុករថយន្តរបស់រុស្ស៊ីរាប់រយគ្រឿង ដូចគ្នានៅពេលថ្មីៗនេះ។

ថ្លែងនៅក្នុងសន្ទរកថា មួយរបស់លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយថា "យើងនឹងនៅតែប្រើប្រាស់កម្លាំងដដែលដើម្បីបន្តឃាំងរថយន្តទំាំងនោះ រហូតដល់ពេលដែលអ៊ុយក្រែនស្វែងរកដំណោះស្រាយណាមួយជាមួយ ក្រុមជាតិនិយមអ៊ុយក្រែនដែលបានបង្កករថយន្តរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ប្រមាណ១០០គ្រឿងដែលសុទ្ធតែជារថយន្តដឹកជញ្ជូនគ្រឿងសម្ភារះរបស់សហគមន៍អ៊ឺរ៉ុបនោះនៅពេលដែលប្រមាណជាជាង៥០០គ្រឿងទៀតត្រូវបានឲ្យធ្វើដំណើរត្រឡប់ទៅវិញដោយមិនអនុញ្ញាតិឲ្យឆ្លងកាត់ប្រទេសអ៊ុយក្រែននោះឡើយ" ។

ក្រៅពីបង្ខាំងទុកនូវរថយន្តជាច្រើនរយគ្រឿងនោះ ប្រទេស រុស្ស៊ីក៏បានបញ្ឈប់ការនាំចូលផលិតផលកសិកម្ម ទាំងអស់ពីប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១ ខែមករាមកម្ល៉េះ។ ក្រៅពីនេះរុស្ស៊ីក៏បានប្រកាសពីជំហរផ្អាកជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយនឹងរដ្ឋាភិបាល ក្រុងKievផងដែរ៕