រថយន្តដឹកទំនិញ ពីប្រទេសវៀតណាម អ្នកបើកបរងោក ធ្លាក់រណ្តៅការដ្ឋានផ្លូវជាតិ

កណ្តាល ៖ រថយន្តដឹកទំនិញគ្រឿងជ័រ ពីប្រទេសវៀតណាម មកកាន់ទីផ្សារនានា នៅក្នុងប្រទេសកម្ពុជា ដោយសារអ្នក បើកបរងងុយដេក ងោក១ភាំង ជ្រុលធ្លាក់រណ្តៅការដ្ឋាន ផ្លូវជាតិលេខ២១បេ ដែលកក្រុមហ៊ុនកំពុងស្ថាបនា ប៉ុន្តែសំណាងល្អអ្នកបើកបរគ្រាន់ តែរងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលម៉ោងជិត៥ភ្លឺព្រឹកថ្ងៃទី១៦ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១បេ មុខសឹករងព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលធ្លាក់រណ្តៅការដ្ឋាន នោះម៉ាកសំាយ៉ុង ពណ៌លឿន ពាក់ស្លាកលេខ កណ្តាល 2A-6816 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តខាងលើ បើកបរក្នុងទិសដៅពីត្បូង ទៅជើងចូលទៅរាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរ៉េចង្កូតចុះរ៉េឡើង ពេញផ្លូវរួចក៏ជ្រុល ធ្លាក់ចូលរណ្តៅការដ្ឋាន ចាក់អីវ៉ាន់ចោលនៅក្នុងរណ្តៅនោះ ដែលសុទ្ធតែគ្រឿងជ័រ ចំណែកអ្នកបើកបរ បានលូនចេញមកពីរថយន្តគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបាន ហៅរថយន្តស្ទូចមកស្ទូច យកទៅជួសជុលតែមកតង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា នេះគឺជាសំណាងល្អណាស់ សម្រាប់អ្នកបើកបរគ្រាន់ តែរងរបួសស្រាលមិនគ្រោះថ្នាក់ ដល់អាយុជីវិត ម្យ៉ាងវិញទៀត ដោយគ្មានអ្នកធ្វើដំណើរមកដល់ បើសិនជា មានអ្នកធ្វើដំណើរ មកដល់វិញ ប្រហែលជាមានបញ្ហាជាមិនខានឡើយ ដូច្នេះអ្នកបើកបរបើដឹងថា ខ្លួនទៅមិន រួចគួរតែរកកន្លែងសម្រាកសិន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេត៕

រថយន្តដឹកទំនិញ ពីប្រទេសវៀតណាម អ្នកបើកបរងោក ធ្លាក់រណ្តៅការដ្ឋានផ្លូវជាតិ

រថយន្តដឹកទំនិញ ពីប្រទេសវៀតណាម អ្នកបើកបរងោក ធ្លាក់រណ្តៅការដ្ឋានផ្លូវជាតិ

រថយន្តដឹកទំនិញ ពីប្រទេសវៀតណាម អ្នកបើកបរងោក ធ្លាក់រណ្តៅការដ្ឋានផ្លូវជាតិ