ឧទ្ធរណ៍ពន្យារ ប្រកាសសាលដីកា សំណុំរឿង អតីតនាយកក្រុមហ៊ុន រ៉ុកស្ទៀល ស៊ុនឡេង ចេញសែកអត់ប្រាក់រាប់ម៉ឺនដុល្លារ

ភ្នំពេញ: ក្រោយពីសវនាការ ចៅក្រមសលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ បានសម្រេចពន្យារពេលប្រកាសសំណុំរឿង ទណ្ឌិតម្នាក់ជាអតីត នាយកក្រុមហ៊ុន រ៉ុកស្ទៀលស៊ុនឡេង ដែលមានសាលក្រម និងសាលដីកាស្ថាពរចំនួន៥ និង ហើយត្រូវផ្តន្ទាទោសសរុបចំនួន៥ឆ្នាំ៦ខែ  ពីបទចេញសែកគ្មានសាច់ប្រាក់រាប់ម៉ឺនដុល្លារ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ក្រោយពីជំនុំជម្រះ បានសម្រេចលើកពេល ប្រកាសសាលដីកាទៅថ្ងៃទី២៩ ខែកុម្ភៈ។

ជនជាប់ចោទ យូ  ស៊ុនឡេង ត្រូវបាន លោក សុខ ហួត នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៊ិច ប្តឹងចោទ ក្រោយពីជនជាប់ចោទរូបនេះ បានចេញសែកគ្មានសាច់ប្រាក់រាប់ម៉ឺនដុល្លារ។

នាពេលសវនាការ ជនជាប់ចោទបានស្នើ ឲ្យសាលាឧទ្ធរណ៍ស្រូបទោសតម្រឹមត្រឹម២ឆ្នាំ៦ខែ ដែលបច្ចុប្បន្នទណ្ឌិតរូបនេះ ជាប់ពន្ធនាគារចំនួន ២ឆ្នាំ៧ខែជាង មកហើយ ។  ការស្នើនេះ ទណ្ឌិតបានភ្ជាប់ជាមួយលិខិតបញ្ជាក់កិរិយាមាយាទដែលចេញ ដោយអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ។ 

លោក តាន់ សេណារ៉ុង តំណាងមហាអយ្យការ អមសាលាឧទ្ធរណ៍ មិនបានយល់ទាស់នឹងសំណើរនេះទេ ដោយលោក បានស្នើឲ្យតុលាការសម្រេចតាមច្បាប់ ៕