ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ គណបក្សយុវជនកម្ពុជា

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ត្រូវបានទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ ជាផ្លូវការហើយ ក្រោយពីបក្សនេះ បានដាក់លិខិតស្នើសុំជាផ្លូវការ ទៅកាន់ក្រសួងកាលពីពេលថ្មីៗនេះ។

យោងតាមប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ដែលចុះហត្ថលេខាទទួលស្គាល់ ដោយសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦បានឲ្យដឹងថា គណបក្សមួយនេះ ពិតជាបានមកចុះបញ្ជី គណបក្សនយោបាយ នៅក្រសួងពិតប្រាកដមែន៕

ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ គណបក្សយុវជនកម្ពុជា