ប្រទេសរុស្ស៊ី គ្រោងបង្កើតកម្មវិធី ការពារប្រទេសពី វត្ថុអវកាសមួយចំនួន

ទីក្រុងម៉ូស្គូ៖ ក្រុមអជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីនឹងមានគម្រោង នៅដើមឆ្នាំនេះដើម្បី បង្កើតកម្មវិធីការពារ ប្រទេសរបស់ខ្លួនពី ការប៉ះទង្គិចជាមួយនឹង វត្ថុអវកាសមួយចំនួន ដែលជាក់ស្តែងដូចជា ដុំអាចម៍ផ្កាយដែលបានផ្ទុះ ឡើងកាលពីខែមុននៅ តំបន់ជួរភ្នំ Urals នៃប្រទេសរុស្ស៊ី។

លោក Vladimir Puchkov នៃក្រសូងការពារស៊ីវិល បាននិយាយប្រាប់ ប្រភពពត៌មានរុស្ស៊ី RIA Novosti ថា "កម្មវិធីដ៏សមស្របមួយ នឹងត្រូវបានបង្កើតឡើង នៅចុះឆ្នាំ ២០១៣នេះ ហើយពួកយើងនឹងចាប់ផ្តើម ឧបករណ៍នេះពីមួយជំហាន ទៅមួយជំហាន។"

ជាមួយគ្នានេះដែរ លោកបានបន្តទៀតថា កម្មវិធីនេះ នឹងត្រូវដាក់បញ្ចូលដោយ ប្រព័ន្ធដាស់តឿន ឬផ្តល់ដំណឹង និង ប្រកាសអាសន្នជា សាធារណៈនៅពេលដែល មានវត្ថុអវកាសណាមួយ ជាពិសេសដុំថ្មអវកាស ឬ អាស្ទេរ៉ូអ៊ីតដែរនឹងត្រូវប៉ះទង្គិច ជាមួយនឹងភពផែនដី។

ដោយឡែក ភ្នាក់ងារអវកាស រុស្ស៊ីនៃទីតាំង Roscosmos កំពុងតែព្យាយាមកំណត់ និង សិក្សាអំពីវត្ថុអវកាស ដែលបង្កឲ្យមាន គ្រោះថ្នាក់មួយចំនួន ដែលការសិក្សានេះត្រូវ បានបង្កើយឡើងបន្ទាប់ពី អាភូតហេតុនៃដុំ អាចម៏ផ្កាយមួយកាលពី ថ្ងៃទី ១៥ ខែកុម្ភៈកន្លងទៅនេះ ដោយវាបានបង្កើតជា រណ្តៅដ៏ធំសំបើមមួយ ព្រមទាំងធ្វើឲ្យអាគារ ជាច្រើនខ្នងត្រូវរងការ បំផ្លិចបំផ្លាញ និងបានធ្វើឲ្យប្រជាជនចំនួន ១៥០០ ត្រូវរងរបួស៕

ប្រទេសរុស្ស៊ី គ្រោងបង្កើតកម្មវិធី ការពារប្រទេសពី វត្ថុអវកាសមួយចំនួន