ក្លឹបលីកកំពូល​ បារាំងPSG ចង់ទិញភាគហ៊ុនពីក្លឹប David Beckham

ឡុងដ៏៖ ក្លឹបលីកកំពូលរបស់បារាំង Paris St-Germain  បាននឹងកំពុងពិភាក្សា ដើម្បីទិញភាគហ៊ុនពីក្លឹប Miami Major League Soccer របស់កីឡាករ David Beckham  នេះបើយោងតាម BBC ចុះផ្សាយនៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

Miami Beckham United (MBU) គឺជាក្លឹបដែលគ្រប់គ្រងដោយ David Beckham  ហើយក៏ជាក្លឹបដែលកំពុង ស្វែងរកម្ចាស់ភាគហ៊ុន ផងដែរ នៅពេលខ្លះ ។

ប៉ុន្តែប្រភពជិតស្និទ្ធ បាននិយាយថា Qatar Sports ក៏ចង់វិនិយោគទៅលើ ក្លឹបមួយនេះផងដែរ។

អតីតប្រធានក្រុមអង់គ្លេស លោក David Beckham បានបញ្ចប់អាជីពរបស់ខ្លួន នៅ PSG នៅឆ្នាំ២០១២-២០១៣ ។គេនៅចាំបានថា កាលពីខែធ្នូឆ្នាំទៅ David Beckham បាននិយាយថា «ទោះពុករលួយ ឬមិនពុករលួយ  នោះគឺប្រទេសដែល យើងបានជ្រើសរើសរួចហើយ» ។

កីឡាករនេះបានបន្តថា «មនុស្សជាច្រើនបាននៅពីក្រោយវា ហើយក៏ជាការនាំកីឡាទៅកាន់ប្រទេសថ្មី»។

បញ្ជាក់ថា Miami Beckham United (MBU) គឺជាក្លឹបមួយ ត្រូវការដៃគូ ដើម្បីស្ថាបនាពហុកីឡដ្ឋាន ដែលចូលរួមលេងក្នុងក្របខណ្ឌ MLS នៅឆ្នាំ២០១៨៕

ក្លឹបលីកកំពូល​ បារាំងPSG ចង់ទិញភាគហ៊ុនពីក្លឹប David Beckham