នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ប៉ុន្មាន ?

Doliprane TVC

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​សង្កេតឃើញ​សំណង់​អគារ​ខ្ពស់ៗ​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ផុស​ឡើង ព្រោងព្រាត ដើម្បី​បំពេញ​តាម​តម្រូវការ​នាពេល​បច្ចុប្បន្ន ដូចជា​ការិយាល័យ អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់នៅ​(​ខុន​ដូ​) រួមជាមួយ​នឹង​ផ្សារ​ទំនើបៗ​ផងដែរ ។

នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ប៉ុន្មាន ?

​បើតាម​ការបញ្ជាក់​ប្រាប់​ពី​លោក បេ បូ​រិ​ន ប្រធានការិយាល័យ​សំណង់ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០១៥ កន្លងទៅនេះ សំណង់​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ​មាន​កំពស់​ចាប់ពី ៥ ជាន់ រហូតដល់​ជាង ៤០ ជាន់ ដែល​បាន​សាងសង់​រួច និង កំពុង​សាងសង់​មាន​ចំនួន ៦២៨ អគារ តួលេខ​នេះ​កើន​លើស​ឆ្នាំ ២០១៤ ចំនួន ៦៧ អគារ ស្មើរ​នឹង ១២ ភាគរយ ។​

នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ប៉ុន្មាន ?

​លោក​បាន​បន្តថា ស្ថិតិ​សំណង់​អគារ​ខ្ពស់ៗ ខាងលើនេះ អគារ​មាន​កំពស់​ចាប់ពី ៥ ដល់ ៩ ជាន់ មាន ចំនួន ៤០៧ អគារ ។ អគារ​មាន​កំពស់​ចាប់ពី ១០ ដល់ ១៩ ជាន់​មាន ១៨៧ អគារ អគារ​កំពស់​ចាប់ពី ២០ ដល់ ២៩ ជាន់​មាន​ចំនួន ២២​អគារ អគារ​កំពស់​ចាប់ពី ៣០ ដល់ ៣៩ ជាន់​មាន​ចំនួន ០៨ អគារ និង អគារ​កំពស់​ចាប់ពី ៤០ ជាន់​ឡើងទៅ មាន​ចំនួន ០៤​អគារ ។

នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ប៉ុន្មាន ?

​យោងតាម​តួលេខ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង សុរិយោដី រាជធានី​ភ្នំពេញ​ខាងលើនេះ បានបញ្ជាក់​ឱ្យឃើញថា វី​ស័​យ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០១៥ នេះ នៅតែ​បន្ត​កើនឡើង គឺ​ផ្ទុយ​ពី​ការបញ្ជាក់​របស់ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​មួយចំនួន ដែល​បានបង្ហាញ​ក្តីកង្វល់​ថា នៅក្នុង​ឆ្នាំ ២០១៥ គម្រោង​សាងសង់ និង ទឹកប្រាក់​វិនិយោគ​លើ​វិស័យនេះ​បាន​ធ្លា​ក់ទាប​ជាង​ឆ្នាំ ២០១៤ ខណៈដែល​ទីផ្សារ​ចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឡើងថ្លៃ​ដល់​ចំណុច​កំពួ​ល ៕ ចន្ថា​

នៅ​ទីក្រុង​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ​ប៉ុន្មាន ?