សមត្ថកិច្ច​ផ្សារ​ស្នួល​ចុះ​ចាប់​សាច់​សត្វព្រៃ

Doliprane TVC

​មន្ត្រី​នៃ​អង្គការ​សត្វព្រៃ វាយ​អេ​ត បាន​សហការ​ជាមួយ ជំនាញ​រដ្ឋបាល​ព្រៃឈើ សង្កាត់​ស្នួល ខេត្តក្រចេះ បាន​ចុះ​ចាប់​សាច់​សត្វព្រៃ​ស្រស់​ដាក់លក់​បន្លំ​ជាមួយ​សាច់​​ជ្រូក នៅ​ម៉ោង ១២ ថ្ងៃត្រង់ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ស្ថិតនៅក្នុង​ផ្សារ​ស្នួល ស្រុក​​ស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ច​ផ្សារ​ស្នួល​ចុះ​ចាប់​សាច់​សត្វព្រៃ

​លោក ឡាយ ធុច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល បាន​ប្រាប់​អ្នកកាសែត ថា «​សាច់​សត្វព្រៃ​ស្រស់​ទាំងនោះ មាន​សាច់​ជ្រូកព្រៃ និង សាច់​ឈ្លូស ដែល​ពួកគេ​ដាក់លក់​បន្លំ ជាមួយ​សាច់​ជ្រូកស្រុក ហើយ​សាច់​សត្វព្រៃ​ទាំងនោះ មាន​ចំនួន ៦០ គីឡូក្រាម ត្រូវ​កម្លាំង​យើង​យកទៅ​កប់​ចោល នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ចំណែកឯ​អ្នកលក់​សាច់សត្វ​ព្រៃ​នោះ បាន​រត់​បាត់ស្រមោល​ហើយ​» ។​

សមត្ថកិច្ច​ផ្សារ​ស្នួល​ចុះ​ចាប់​សាច់​សត្វព្រៃ

​សព្វថ្ងៃនេះ​មិនមែន​មានតែ​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​នេះ​ទេ​គឺ​សាច់សត្វ​ព្រៃ​នេះ មាន​លក់​នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត ដូចជា ខេត្ត ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក៏មាន​ការជួញដូរ​ស​ត្វ ព្រៃ​នេះ យ៉ាង​អាណាធិបតេយ្យ​ពេញ​ព្រៃ ៕​សុថា​ត់​

សមត្ថកិច្ច​ផ្សារ​ស្នួល​ចុះ​ចាប់​សាច់​សត្វព្រៃ