រៀបការ​បាន ១០ ថ្ងៃ ស្រី​ថ្លៃ​រត់ចោល​បាត់​

Doliprane TVC

​វា​ជា​រឿង​ដ៏​សោកសៅ​មួយ ដោយ​គូ​ស្វាមីភរិយា​ថ្មី​មួយគូ ទើបតែ​រៀបការ​រួមរស់​ជាមួយគ្នា​បានត្រឹមតែ ១០ ថ្ងៃ ស្រាប់តែ​ស្រី​ថ្លៃ​ជា​ប្រពន្ធ​បែរជា​រត់​ចេញពីផ្ទះ ចោល​ប្តី ដែល​ទើបនឹង​រៀបការ​ថ្មីៗ​ដោយ​មិនដឹង​មូល​ហេ​តុ បានធ្វើ​ឲ្យ​បុរស​ជា​ប្តី ដេក​កើតទុក្ខ​អោប​ខ្នើយ​តែ​ម្ន​ក់​ឯង ។

រៀបការ​បាន ១០ ថ្ងៃ ស្រី​ថ្លៃ​រត់ចោល​បាត់​

ប្តី​កម្សត់​រូបនេះ​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​បាន​ប្រាប់ថា គេ​ទៅ​កន្លែង​អត់​សក់​បន្តិច តាំងពី​ម៉ោង ៨ ព្រឹក ថ្ងៃទី ១១ ខែ​កុ​ម្ភះ រហូតដល់​ពេលនេះ នៅតែ​មិនឃើញ​នាង វិលត្រឡប់​មកវិញ​ឡើយ ។ បុរស​ជា​ប្តី​មានឈ្មោះ ណូយ សំ​អូន អាយុ ២៥ ឆ្នាំ ប្រពន្ធ​ឈ្មោះ អា សឿង ហៅ​យួន អាយុ ២១ ឆ្នាំ បាន​និយាយប្រាប់​អ្នកជិតខាង​អោយ​មេត្តាជួយ​រក នឹង​អោយដំណឹង​ពី​នាង​ផង ព្រោះ​ខ្លួន​មិនដឹង​ជា​ដើរទៅរ​កនាង​នៅទីណា​ឡើយ បើ​ទូរស័ព្ទ​ក៏​ខ​ល​មិន​ចូល​ទៀត ។

រៀបការ​បាន ១០ ថ្ងៃ ស្រី​ថ្លៃ​រត់ចោល​បាត់​

អ្នកស្រី ពៅ ចាន់​រឿន ដែល​ត្រូវជា​បងស្រី​របស់​នាង​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ប្អូនស្រី​របស់គាត់​ឈ្មោះ អា សឿង ហៅ​យួន នេះ មាន​ស្រុកកំណើត នៅ ខេត្តស្វាយរៀង ធ្វើការ​ជា កម្មករ​រោងចក្រ ទើប​រៀបការ​ជាមួយ​បុរស ណូយ សំ​អូន ជា​មន្ត្រី​អគ្គីសនី បាន​រយៈពេល ១០ ថ្ងៃ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​លូ ៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ៍យ ។ អ្នកស្រី​បានធ្វើការ​សំណូម ពរ​ដល់​បងប្អូន​ណា ដែល​បានឃើញ​ឬ​បាន​ជួបប្រទះ​មេត្តាជួយ​ផ្តល់ដំណឹង​តាម​លេខ​ទូរស័ព្ទ​នេះ​ផង 0979992289 0962665107 ៕​សុថា​ត់​

រៀបការ​បាន ១០ ថ្ងៃ ស្រី​ថ្លៃ​រត់ចោល​បាត់​