អតិថិជន ៣ ប្រភេទ​ជា​គោលដៅ​ទិញ​រថយន្ត​ប្រើប្រាស់

អតិថិជន ៣ ប្រភេទ​ជា​គោលដៅ​ទិញ​រថយន្ត​ប្រើប្រាស់

រថយន្ត​ផលិត​ឡើង​តម្រូវ​តាម​ទីផ្សារ​ខុសៗ​គ្នា។ អ្នក​បច្ចេកទេស​ដែល​​ធ្វើការ​លើ​វិស័យ​រថយន្ត​​ប្រាប់​ថា ដោយសារ​រថយន្ត​ផលិត​ឡើង​មាន​គោលដៅ​បម្រើ​ទីផ្សារ​​ខុសៗ​គ្នា ទើប​មាន​ការ​បែង​ចែក​​ប្រភេទ​រថយន្ត​សម្រាប់​អតិថិជន​ផ្សេងៗ​គ្នា។

 

អតិថិជន ៣ ប្រភេទ​ជា​គោលដៅ​ទិញ​រថយន្ត​ប្រើប្រាស់

 

លោក ស៊ន ពិនិត្យ អ្នក​បច្ចេកទេស​រថយន្ត​​មួយ​រូប​បាន​បែងចែក​អតិថិជន​ដែល​ប្រើប្រាស់​រថយន្ត​ជា​ ៣ ប្រភេទ។

 

Top class ស្ថិត​នៅ​ជំពូក​សេដ្ឋី​ឬ​អ្នក​មាន​លុយ​ចាយ​មិន​អស់ ដែល​ទីផ្សារ​ប្រើប្រាស់​រថយន្ត​របស់​ពួកគេ​ជា​ប្រភេទ​រថយន្ត​ប្រណិត​មាន​តម្លៃ​ថ្លៃៗ​។ អតិថិជន​ជំពូក​នេះ​ លោក​ប្រាប់​ថា ទិញ​រថយន្ត​អត់​គិត​ខាត​ទេ​ឲ្យ​តែ​ត្រូវ​ចិត្ត។ រថយន្ត​សម្រាប់​ជំពូក Top Class និយម​បំផុត​ពពួក​រថយន្ត​អឺរ៉ុប​ដូចជា Porsche, Audi, Land Rover, Jaguar, Rolls-Royce និង Volkswagen ជា​ដើម។ ពួកគេ​មិន​រំពឹង​ទុក​ថា​ អាច​ទទួល​តម្លៃ​តបស្នង​សមរម្យ​នៅ​ពេល​លក់​ចេញ គឺ​ខ្វល់​តែ​ម្យ៉ាង​ភាព​ឡូយ​សង្ហា​អស្ចារ្យ​លើស​គេ។

 

Medium Class អតិថិជន​ជំពូក Medium Class បើ​តាម​អ្នក​បច្ចេកទេស​រូប​នេះ​ប្រាប់​ថា​ពួក​គេ​ក៏​គិត​ពី​មុខមាត់​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវការ​រថយន្ត​ដែល​ងាយ​ស្រួល​លក់​ចេញ​ទៅ​វិញ​ដោយ​ទទួល​ផល​ចំណេញ​ឬ​ខាត​តិចតួច​បំផុត។ អតិថិជន​ជំពូក​នេះ​និយម​រថយន្ត​ដូចជា​ប្រភេទ Toyota, Ford និង Mazda។

 

ចំណែក Bottom Class លោក​បញ្ជាក់​ថា ក៏​ស្ថិត​នៅ​ក្នុង​ជំពូក​ក្រុម Medium Class ប៉ុន្តែ​ប្រភេទ​រថយន្ត​ដែល​ពួកគេ​និយម​ប្រើប្រាស់​ ​ច្រើន​តែ​រថយន្ត​ជជុះ​ទិញ​ត​ៗ​គ្នា។

 

ជា​ចុងក្រោយ អ្នក​ជំនាញ​រូប​នេះ​បាន​ផ្តល់​ការ​ណែនាំ​ដល់​ពលរដ្ឋ​ដែល​កំពុង​គិត​ចង់​ទិញ​រថយន្ត​ប្រើប្រាស់ ត្រូវ​ពិចារណា​លើ​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ដោយ​ត្រូវ​ពិនិត្យ​គ្រប់​លទ្ធភាព​ដែល​អាច​ទៅ​រួច​ ពីព្រោះ​ការ​ប្រើប្រាស់​រថយន្ត​ដូចជា​ការ​វិនិយោគ​មួយ​ដែល​មាន​ការ​ចំណាយ​ច្រើន​ទាំង​ការ​ថែទាំ ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​និង​ចំណាយ​ដទៃ​ទៀត៕

 

ចុច​អាន៖ ហេតុផល​គួរ​ទិញ​រថយន្ត​ថ្មី​ចោល​រថយន្ត​ជជុះ​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា