ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

បើ​ក្រឡេក​មើល​តែ​មួយ​ភ្លែត​ដង្កៀប​នេះ​ដូច​ជា​ដង្កៀប​ធម្មតា​ដែល​ប្រើ​សម្រាប់​គាប​កុំ​ឲ្យ​សក់​រ​ប៉ាត់​រប៉ាយ​យ៉ាង​អញ្ចឹង​ ប៉ុន្តែ​បើ​ពិនិត្យ​ឲ្យ​ល្អិត​ល្អន់​ទៅ​ទើប​ដឹង​ថា​វា​មាន​បង្កប់​មុខងារ​ពិសេស​ជា​ច្រើន។

 

ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

 

ដង្កៀប​ខាង​លើ​​មាន​ឈ្មោះ​ថា​ MTA ដោយ​​​អាច​ប្រើ​ប្រាស់​ជា​​ទួរណឺវិស​, ម៉ាឡេត​មុខកាត់​ ៨ម.ម, បន្ទាត់, ​ បន្តោង​សោ​ និង​ជា​កាំបិត​បាន​ទៀត​ផង។ ដង្កៀប​ MTA នេះ​ឌីហ្សាញ​ឡើង​ដោយ​​លោក​ Yaacov Goldberg មក​ទី​ក្រុង​ Tel Aviv ប្រទេស​អ៊ីស្រាអែល។

 

ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

 

និយាយ​ពី​ពណ៌​ដង្កៀប​គឺ​មាន​ចំនួន​បី​ពណ៌​ឲ្យ​ជ្រើស​រើស​ ពណ៌​ប្រាក់(​ប្រភេទ​ដើម) ពណ៌​ខ្មៅ​ ​ និង​ពណ៌​ផ្កាឈូក ហើយ​​ពណ៌​ទាំង​បី​នេះ​មុខងារ​​ខុស​ពី​គ្នា​បន្តិច​បន្តួច។ ចំពោះ​ពណ៌​ផ្កាឈូក​​ប្រែ​ពី​មុខងារ​កាំបិត​ទៅ​ជា​ប្រដាប់​រូស​ក្រចក​ ហើយ​មុខងារ​ម៉ាឡេត​ទៅ​ជា​ឧបករណ៍​បើក​គម្រប​ដប​វិញ។ ចំណែក​ពណ៌​ខ្មៅ​​​គ្រាន់​តែ​ប្រែ​ពី​មុខងារ​ម៉ាឡេត​ទៅ​ជា​ឧបករណ៍​បើក​គម្រប​ដប​វិញ​តែ​ប៉ុណ្ណោះ និង​មាន​បន្ថែម​មុខងារ​រូស​ក្រចក​នៅ​ចំណុច​កណ្ដាល​នៃ​ដង្កៀប។

 

ដង្កៀប​សក់​ពិសេស​ មាន​បង្កប់មុខងារ​​ច្រើន​ស្មាន​មិន​ដល់

 

ដង្កៀប​ដ៏​ពិសេស​នេះ​មាន​ដាក់​លក់​លើ​វិបសាយ​ MonkeyBusiness ក្នុង​តម្លៃ​​​៩​ដុល្លារ​៕​​​​​​​​​​​​​​

​​​​​​​
​​​​​​​​​​​​​​
ចុច​អាន៖ គ្រាន់​តែ​កាស Vertu មួយ​ថ្លៃ​ជិត១ពាន់​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​