ស្លាប់ ៦​នាក់ និង​របួសធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​១៥ កុម្ភៈ​

ភ្នំពេញ: មនុស្ស​៦​នាក់ បាន​ស្លាប់​និង ១៣​នាក់  របួសធ្ងន់ និង​របួសស្រាល ១១​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ប្រចាំ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ កើតឡើង​ចំនួន ១៥​លើក​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គនាយកដ្ឋាន នគរបាលជាតិ​។​

​តាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គនាយកដ្ឋាន នគរបាលជាតិ បានអោយដឹងថា ក្នុងនោះ​បណ្តាល​
​អោយ​ខូចខាត ម៉ូតូ​ចំនួន ២១​គ្រឿង និង​រថយន្ត​ធុន​តូច ៦​គ្រឿង​។​

 មូលហេតុ​បណ្តាលមកពី បើកបរ ក្នុង​ល្បឿ​ង​លឿន ចំនួន ៤​លើក​, បត់​គ្រោះថ្នាក់ ៤​លើក​, ស្រវឹង ៣​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង ១​លើក និង​កត្តា​យានយន្ត ១​លើក​។​

​ដោយឡែក ការងារ លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក មាន​មធ្យោបាយ ចូល​គោលដៅ ចំនួន ៤៤.៩៥៨​គ្រឿង (​ម៉ូតូ ៦៧​ភាគរយ​), មធ្យោបាយ​ល្មើស ៨.០៦៦ គ្រឿង (​ម៉ូតូ ៧១​ភាគរយ​), ធ្វើការ​អប់រំ ៣.៣២០ គ្រឿង ស្មើនឹង ៤១ ភាគរយ និង​ធ្វើការ​ផាក​ពិន័យ ចំនួន ៤.៧៤៦ គ្រឿង (​បង់ប្រាក់ ៨៨​ភាគរយ​)៕V​/S