​ក្រុមចោរ មាន​ឯកសណ្ឋាន​ដូច​ប៉ូលិស ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​២​នាក់

ភ្នំពេញ: នារី​វ័យក្មេង​ដ៍​ស្រស់​សោភា ២​នាក់ ត្រូវបាន​ក្រុមចោរ ប្រដាប់អាវុធ​ស្លៀកពាក់ ឯកសណ្ឋាន​ជា​សមត្ថកិច្ច ៣​នាក់ ភ្ជង់​ប្លន់ យក​ម៉ូតូ​​មួយគ្រឿង បានសម្រេច​។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅក្រោម​ស្ពាន​អាកាស​៥​មករា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​

​ម៉ូតូ​ដែល​ក្រុមចោរប្លន់យកទៅ​បាត់​នោះ ម៉ាក​ហុងដា Scopy ពណ៌​ស  ស្លាក​លេខ​7989 មិន​ចាំ​ច្បាស់​។ ចំណែក​នារី ជា​ជនរងគ្រោះ​មាន​ឈ្មោះ​ហេង ស្រី​ស្រស់ ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ស្រស់ ទាំង​២​នាក់ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​

​មុនពេល​កើតហេតុ រូបគេ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មកពី​កំសាន្ត​តាម​មាត់ទន្លេ ហើយក៏​មកជួប​នឹង​សង្សារនៅរ​ង្វ​ល់​មូល​ទួលគោក ក្រោយពី​បាន​និយាយ​គ្នា​លេង ជាមួយ​មិត្ត​ប្រុស​រួច រូបគេ​បាននាំគ្នា​ជិះ​ម៉ូតូ​ចេញមក​វិញ ដោយ​ជិះ​កាត់​តាម​ក្រោម​ស្ពាន​អាកាស​៥​មករា ហើយ​ត្រូវបាន​ជនសង្ស័យជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ស្មាស់ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​៣​នាក់ បានមក​កាត់មុខ​ភ្ជង់​កាំភ្លើង​ដាក់ រួច​យក​ម៉ូតូ​ទៅ​បាត់ដោយ​សុវត្ថិភាព​តែម្តង​។​

​ប្រភព​ដដែល បាន​បន្តថា ដោយ​មុនដំបូង​រូបនាង គិត​ស្មានថា ជា​នគរបាលចេញ​ល្បាត​ទេ  ព្រោះ​មាន​ទាំង​ខ្នោះ មាន​វិទ្យុទាក់ទង និង​ពាក់មួក​ដូចជា​សមត្ថកិច្ច​ផង តែ​មិន​នឹកស្មានថាជា​ក្រុមចោរប្លន់​នោះឡើយ​។ ក្រោយ​កើតហេតុ ទើប​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បានត្រឹមតែ​សួរនាំ រូបគេ​តែ ប៉ុណ្ណោះ​៕V​/S

​ក្រុមចោរ មាន​ឯកសណ្ឋាន​ដូច​ប៉ូលិស ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​២​នាក់

​ក្រុមចោរ មាន​ឯកសណ្ឋាន​ដូច​ប៉ូលិស ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នារី​២​នាក់