ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ តែ​មិនបាន​សម្រេច​

កណ្តាល: កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន ជ​នស​ង្ស៍​យ​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ តែ​មិនបានសម្រេច​។ ហេតុការណ៍​នេះ​បានកើត​ឡើង​​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី១៥​ខែ​០២​ឆ្នាំ​២០១៦  នៅ​ចំណុច​ទូល​ចាន់​ទឹក ស្ថិតក្នុង​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្តីស្រុក​កោះធំ ខេត្តកណ្តាល ។​

​ក្មេងស្រី​រងគ្រោះ​មានឈ្មោះរ​.​ធ​.​រ  អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិព្រែ​កលោក ឃុំ ព្រែក​ស្តី ស្រុក​កោះធំ​។ ជនសង្ស័យ  ឈ្មោះ កង ណូ ភេទ ប្រុសអាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជាមួយ​ក្មេងស្រី​រងគ្រោះ​។​

​ជនសង្ស័យ​បាន​យក​គោ​ទៅ​ឃ្វាល​នៅ​ចំណុច​ត្រពាំង​ធំ ក្នុង​បរិវេណ​ទួល​ចាន់​ទឹក ពេលចង​គោ​ហើយ​បាន​វិល​ត្រឡប់មកផ្ទះ មួយសន្ទុះ ក៏ វិលត្រឡប់​ទៅ​កន្លែង​ចង​គោវិញ ពេលនោះ ក៏ បាន​ជួប​និង​ក្មេងស្រី ខាងលើ កំពុង​នៅ​កន្លែង​នោះដែរ ឆ្លៀតក្នុងឱកាស​នេះ​ពេល​ស្ងាត់​ជន​​សង្ស័យ ក៏ បានធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​នេះស្រាតខោ ហើយ​ជនសង្ស័យ​បាន​ស្រាតខោ​របស់ខ្លួន ដោយបាន​ផ្តួល​ក្មេងស្រី រួចឡើង​ជិះ​ពីលើ​បាន​យក​ពង​ដាក់​ពីលើ​យោនី និង​យកដៃ​ខ្ទប់មាត់​ក្មេង កុំអោយ​ស្រែកប៉ុន្តែ​ក្មេង​នេះ​បាន​រើបំរះ​ស្រែក​យ៉ាងខ្លាំង ទទួល​ពេលនោះ​មាន​​ឈ្មោះ​នាថ ភេទស្រី ដែលជា​ប្រជាពលរដ្ឋ​នៅក្បែរ​នោះដែរ​បានមក ទាន់​ពេលនោះ​ជនសង្ស័យក៏បាន​ផ្អាក​សកម្មភាព​តែម្តង​។​

 ចំពោះ​ករណីនេះ​ក្រោយពេល​ទទួល បាន​បណ្តឹង​តាម​ទូរ​សព្ទ័​ព​ជនរងគ្រោះ កម្លាំងប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​នាំខ្លួន​ជនសង្ស័យ​ម​មកកាន់​ប៉ុស្ដិ៍រដ្ឋបាល​ដើម្បី​សាកសួរ​និង​បញ្ជូនបន្ត មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការបន្ត ៕R

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុនប៉ង​រំលោភ តែ​មិនបាន​សម្រេច​