ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

ឡូរ៉ា​ម៉ម តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក បាន​ប្រាប់​ Sabay ថា​ មូលហេតុ​ដែល​នាង​អាច​ចេះ​អាន និងសរសេរ​ខ្មែរ​បាន​ដោយ​សារ​នាង​បាន​ទៅ​រៀន​​ភាសា​ខ្មែរ ៤ ឆ្នាំ​នៅ​មហាវិទ្យាល័យ​មួយ​នៅ​ឯ​  រដ្ឋ​កាលីហ្វ័រញ៉ា​  សហរដ្ឋអាមេរិក។

 

ដោយ​សារ​ការ​ចង់​ចេះ​ចង់​ដឹង​​ខ្លួន​ឯង ​តួ​ឯក​ស្រី​ក្នុង​ស្ប៉ត​ អង្គរ​សង្ក្រាន្ត​២០១៥​ ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​នាង​សិក្សា​ផ្នែក​បុរាណ​វិទ្យា បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​​ទាក់​ទង​នឹង​ប្រាសាទ​អង្គរ​វត្ត​   និង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង។ ដូច្នេះ​ហើយ​ទើប​ នាង​ មាន​ចិត្ត​ចង់​សិក្សា ស្វែង​យល់ ​អំពី​វប្បធម៌​ខ្មែរ​កាន់​តែ​ខ្លាំង។

 

ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

 

យ៉ាង​ណា​មិញ ​មក​ដល់​ពេល​នេះ ​ឡូរ៉ា​ អាច​អាន​​ភាសា​ខ្មែរ​បាន​​ តែ​មិន​សូវ​រលូន​នោះ​ទេ ចំណែក​ឯ​​ការ​សរសេរ​​វិញ​ ក៏​សរសេរ​បាន​ច្រើន​​តែ​ពេល​ខ្លះ​ក៏​ខុស​ច្រើន​ ដែរ។ម្ចាស់​បទ​” ណាវណ្ណី គឺ​ខ្ញុំ​” បន្ថែម​ថា​៖  “ពេល​និយាយ​គ្នា​ធម្មតា​ខ្ញុំ​មិន​សូវ​ភ័យ​ទេ តែ​ពេល​ឡើង​ទូរទស្សន៍​ខ្ញុំ​ខ្លាច​គេ​និយាយ​ពាក្យ​ ខ្ពស់​ៗ ខ្លាច​ខ្ញុំ​អត់​ចេះ” ។

 

ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

 

ដោយ​សារ​ភាសា​ខ្មែរ​ជា​ភាសា​ចំណាស់​មួយ​ និង​មាន​ពាក្យ​កម្ចី​ច្រើន ធ្វើ​ឲ្យ​ ឡូរ៉ា មាន​ការ​លំបាកខ្លាំង​ក្នុង​ការ​រៀន​ភាសា​មួយ​នេះ​​  ៖ “ភាសា​ខ្មែរ​ពិបាក​រៀន​ណាស់  ដូច​ជា​ភាសា​សំស្ក្រឹត​អី​ពិបាក​មែន​ទែន”។  ​ឡូរ៉ា​​បាន​បន្ថែម។

 

ឡូរ៉ា ​ម៉ម ជា​តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​  កំពុង​តែ​ពេញ​និយម​​ក្នុង​ស្រទាប់​យុវវ័យ​តាម​រយៈ​ការ​ យក​ចម្រៀង​ចាស់​ៗ មក​ច្រៀង។ ​​ ហើយ​នាង​​ក៏​បាន​សម្រេច​ចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា​ គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​​ជាង​មួយ​ឆ្នាំ​ហើយ៕

 

ដឹង​ថា​ បេនីយ៉ាំង ថត​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

 

អត្ថបទ៖ ថា ម៉ាលីដា