Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

​ថ្មីៗ​នេះ​ក្រុមហ៊ុន Camhomes បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MCCO (Cambodia) Co., Ltd ដើម្បី​បុក​គ្រឹះ​អគារ​ខុនដូ D’seaview នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​។​

 

Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

 

លោក Dato’ Dr Johnny Ong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Camhomes បាន​ឲ្យ​ដឹង​ថា​៖ «​ដោយសារ​តែ​ក្រុមហ៊ុន MCCO មាន​បទ​ពិសោធន៍​បុក​គ្រឹះ​សំណង់​អគារ​ជា​ច្រើន​នៅ​កម្ពុជា​ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃ​ទៀត ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​អាច​សម្រេច​គម្រោង​របស់​យើង​ក្នុង​ការ​បុក​គ្រឹះ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​គម្រោង​ទី​មួយ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ​»​។​

 

MCCO គឺ​ជា​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Metallurgical Corporation of China Ltd (MCC) នៅ​ចិន ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អន្តជាតិ​ដែល​នាំ​មុខ​គេ​មួយ​ក្នុង​ពិភពលោក​។ ក្រុមហ៊ុន​នេះ​ល្បីល្បាញ​ដោយសារ​តែ​មាន​បទពិសោធន៍ និង​ភាព​ខ្លាំង​ពូកែ​ផ្នែក​វិស័យ​វិស្វកម្ម ការ​អភិវឌ្ឍ​ធនធាន ការ​ផលិត​បរិក្ខារ ការ​ផ្គត់ផ្គង់ ការ​សាងសង់ និង​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​។​

 

Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

 

លោក Xie Hong jun ប្រធាន​គម្រោង​ក្រុមហ៊ុន MCCO បាន​លើក​ឡើង​ថា​៖ « D’seaview គឺ​ជា​គម្រោង​ដ៏​ពិសេស​របស់​ពួកយើង​។ ដោយសារ​តែ​យើង​មាន​បទពិសោធន៍​បុក​គ្រឹះ​អគារ​ល្បីៗ​ជា​ច្រើន​នៅ​តំបន់​អា​ស៊ី យើង​ជឿជាក់​ថា​យើង​អាច​រួម​ចំណែក​សាងសង់​លំនៅឋាន​ដ៏​ល្អ​មួយ​ទៅ​តាម​លក្ខខណ្ឌ​ដ៏​តឹង​រឹង​របស់​ក្រុមហ៊ុន Camhomes »​។​

 

MCCO បាន​ធ្លាប់​បាន​ធ្វើកា​រលើ​គម្រោង​អភិវឌ្ឍ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា អគារ Tropicana Avenue នៅ​ម៉ាឡេស៊ី អគារ Gateway tower នៅ​ហ្វីលីពីន អគារ​ Central Bank Tower នៅ​គុយវែត​ និង​សំណង់​អគារ​ជាច្រើន​ទៀត​។​

 

D’seaview នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ដែល​ហ៊ុំព័ទ្ធ​ដោយ​ជុំវិញ​ទីធ្លា​សួន​ច្បារ​ដ៏​ធំ​ល្វឹងល្វើយ មាន​កន្លែង​ក្មេង​លេង ​ទីធ្លា​សម្រាប់​សម្រាកលម្ហែ និង​កន្លែង​លេង​កីឡា​នៅ​ចំ​កណ្ដាល​ទីក្រុង​ពណ៌​បៃតង​។ អគារ​ទាំង​៤​របស់​ខុនដូ​នេះ ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ឯក​ ព្រម​ទាំង​មាន​ទីធ្លា​ធំ​ទូលាយ មាន​ចត​រថយន្ត និង​មាន​ការ​ការពារ​សុវត្ថិភាព ២៤ ម៉ោង ហើយ​ក៏​មាន​ផ្លូវ​ដ៏​ស្រស់​ស្អាត​ដែល​ភ្ជាប់​ពី​អគារ​មួយ​ទៅ​អគារ​មួយ​។​

 

Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

 

នៅ​ក្បែរ​ខុន​ដូ D’seaview មាន​អគារ​ពាណិជ្ជកម្ម​ដ៏​ធំ ដែល​សមស្រប​សម្រាប់​ធ្វើ​ជា​ការិយាល័យ ឬ​ទីតាំង​ពាណិជ្ជកម្ម ​ដូចជា​ អាហារ​ដ្ឋាន បារ មន្ទីរពេទ្យ ហាង​កែ​សម្ផស្ស ហាង​លក់​ទំនិញ ធនាគារ និង​សេវាកម្ម​ផ្សេងៗ​ទៀត​។ ប្លង់​អគារ​ពាណិជ្ជកម្ម មាន​ភាព​ទូលាយ​ទាំង​ផ្នែក​ខាង​ក្នុង និង​ផ្នែក​ខាង​ក្រៅ​។ សសរ​គ្រឹះ​ដ៏​រឹងមាំ​ត្រូវ​បាន​ប្រើ​ដើម្បី​ទ្រ​អគារ​ទាំងមូល​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​អគារ​មាន​ភាព​ទូលាយ​ និង​អាច​តុបតែង​បាន​ច្រើន​។

 

ការងារ​បុកគ្រឹះ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចាប់​ផ្តើម​នៅ​ខែ​នេះ​ ហើយ​តាម​ការ​ប៉ាន់​ស្មាន នឹង​បញ្ចប់​នៅ ខែ​មិថុនា​។ ទន្ទឹម​នឹង​នេះ លោក​អ្នក​ដែល​ចង់​បាន​កន្លែង​ស្នាក់​នៅ​ក្បែរ​មាត់​សមុទ្រ និង​ចង់​បាន​ការ​រស់​នៅ​ដូច​សិង្ហបុរី អាច​មក​ការិយាល័យ​របស់ Camhomes នៅ​អគារ​កាណាឌីយ៉ា ហើយ​អាច​សាក​សួរ​ជាមួយ​អ្នក​ជំនាញ​អចលនទ្រព្យ​ដើម្បី​ដឹង​អំពី​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍ​មួយ​នេះ ឬ​អាច ទាក់ទង​មក​កាន់​ទូរសព្ទ​លេខ 023 985 828 / 097 768 9090 ឬ​ចូល​វិបសាយ www.mycamhomes.com ៕

 

Wow! ក្រុមហ៊ុន​បុកគ្រឹះ​ឈាន​មុខ​គេ​នៅ​អាស៊ី​មក​អភិវឌ្ឍ​ខុនដូ D’seaview

 

អត្ថបទ៖ ពាណិជ្ជកម្ម​