ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់

រូប​ភាព​ប៉ុន្មាន​សន្លឹក​​បង្ហាញ​ពី​ ក្មេង​ប្រុស​​ជន​ជាតិ នីហ្សេរីយ៉ា​​ ​ម្នាក់​​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​រំជួល​ចិត្ត​អាណិត​​ ដោយ​​កុមារា​អាយុ​​ទើប​២​ឆ្នាំ​​ត្រូវ​​គ្រួសារ ​​ចោទ​ថា​ជា​ធ្មប់ ​​បោះ​បង់​ចោល​​ និង ទុក​ឲ្យ​ស្លាប់។

ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
 
​​​​​​​ក្មេង​ប្រុស​ខាង​​លើ ត្រូវ​បាន​អ្នក​ធ្វើ​ការ​ផ្នែក​សប្បុរស​ធម៌​​​ម្នាក់​នៅ​​ប្រទេស​អាហ្វ្រិក គឺ​អ្នក​ស្រី​ជន​ជាតិ​ដាណឺម៉ាក​ ​Anja Ringgren Loven ​ ប្រទះ​ឃើញ​តាម​ផ្លូវ​ កាល​ពី​ថ្ងៃ​​ទី ៣១ មករា​កន្លង​ទៅ។ អ្នក​ស្រី​​​បាន​រក​ឃើញ​ថា ​​​​គេ​មាន​រូប​កាយ​ស្គម​ស្គាំង គ្មាន​ស្លៀក​ពាក់​ខោ​អាវ កើត​ព្រូន ​ខ្វះ​ឈាម​ខ្សោយ​​ហៀប​​នឹង​ស្លាប់ បន្ទាប់​ពី​រស់​​នៅ​ដោយ​​អាហារ​​សេស​សល់​ចោល​​ពី​​អ្នក​ដំណើរ​​​​​ដែល​បាន​ដើរ​កាត់​​​ឲ្យ រយៈ​ពេល​ ៨ ខែ។

ក្រោយ​​ដឹង​ពី​ស្ថានភាព​របស់​ក្មេង​ប្រុស​​នោះ អ្នក​ស្រី Loven បាន​​​ឲ្យ​ទឹក និង​ចំណី​អាហារ​​​ដល់​ក្មេង​ប្រុស​ញ៉ាំ រួច​យក​​​ភួយ​​​​រុំ​ឲ្យ​ និង​នាំ​គេ​យក​ទៅ​មន្ទីរពេទ្យ​នៅ​ជិត​បំផុត។

​មក​ទល់​ពេល​​នេះ ស្ថានភាព​សុខភាព​​​​របស់​ក្មេង​ប្រុស​ខាង​លើ​​​មាន​ភាព​ប្រសើរ​ជាង​មុន​ហើយ ដោយ​ គេ​អាច​​ អង្គុយ សើច និង​មាន​កម្លាំង​​ឡើង​វិញ ក្រោម​ការ​​ជួយ​មើល​ថែ​ដោយ​​អ្នក​ស្រី Loven និង​ទទួល​បាន​​ឈ្មោះ​ដាក់​​ឲ្យ ​ថា Hope។ ​តាម​ការ​ឲ្យ​ដឹង​ពី ​​អ្នក​ស្រី Loven ពេល​នេះ​ Hope ​អាច​លេង​ជា​មួយ​កូន​​ប្រុស​អ្នក​ស្រី បាន​ទៀត​ផង។

ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
 
​​​អ្នក​ស្រី Loven ​ជា​​​ស្ថាបនិក ​នៃ​អង្គការ​​ជួយ​​​ការ​អប់រំ​និង​​ការ​អភិវឌ្ឍ​​កុមារ​​អាហ្វ្រិក ដែល​បង្កើត​ឡើង​​បាន​បី​ឆ្នាំ​​​​មក​ហើយ ដើម្បី​ជួយ​កុមារ​អាហ្វ្រិក​​ ដែល​រង​គ្រោះ​ដោយ​​ការ​ចោទ​ថា ជា​ធ្មប់។

គួរ​បញ្ជាក់​ដែរ​ថា កុមារ​​​​តូច​ៗ នៅ​​តាម​តំបន់​​មួយ​ចំនួន​នៃ​ប្រទេស​​នីហ្សេរីយ៉ា រង​គ្រោះ​​ដោយ​សារ ការ​ចោទ​ប្រកាន់​នោះ ដោយ​ត្រូវ​​បោះ​បង់​ចោល និង​​ពេល​ខ្លះ​ត្រូវ​បាន​សម្លាប់​​​​ចោល​ទៀត​ផង។

បើ​តាម​ការ​ឲ្យ​ដឹង ពី​អ្នក​ស្រី Loven៖” ក្មេង​ៗ​ជា​ច្រើន​ពាន់​នាក់​ ត្រូវ​បាន​ចោទ​ថា​ជា ធ្មប់។ ពួក​យើង​បាន​ឃើញ​​​ អំពី​ការ​​ធ្វើ​​​ទារុណកម្ម​​លើ​ក្មេង​ៗ ក្មេង​ៗ​ដែល​បាន​បាត់​បង់​ជីវិត និង​ក្មេង​ៗ​ដែល​មាន​ភាព​ខ្លាច​រអារ” ។

ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
ក្មេង​ប្រុស​​២​ឆ្នាំ​​ដ៏​ស្គមស្គាំង​​ មាន​អ្នក​សង្គ្រោះ ​ក្រោយ​ត្រូវ​​គ្រួសារ​​បោះ​បង់​ចោល ដោយ​ចោទ​ថា​​ធ្មប់
 
ចុចអាន៖ ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

​​​​ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ dailymail, mirror

​​​​