អាជ្ញាធរខណ្ឌច្បារ អំពៅចុះត្រួតពិនិត្យ ទីតាំងខារ៉ាអូខេ និងណែនាំបន្ថែម ច្រកសុវត្ថិភាពនៅ ពេលមានអាសន្ន

ភ្នំពេញ ៖ នៅព្រឹកទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ អភិបាលរង ខណ្ឌច្បារអំពៅ លោក ណុប ផា បានដឹកនាំគណៈ កម្មការចំរុះខណ្ឌ និងមន្ត្រីអគ្គិភ័យ ចុះត្រួតពិនិត្យមើលទីតាំងខារ៉ាអូខេគ្រួសារ ចំនួន២ទីតាំង ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្នុងនោះទីតាំងខារ៉ាអូខេ ស៊ីមដាវី លោក ណុប ផា ក៏ដូចជាភ្នាក់ងារអគ្គីភ័យ បានសំណូមពរកែតម្រូវអោយមាន ជណ្តើរជំលៀសចេញនិងប្រើ អាឡាមប្រកាសអាសន្នដើម្បីអោយ គាត់ដឹងរួតចេញ និងខារ៉ាអូខេ.គ្រួសារ ភូមិតាង៉ៅ សង្កាត់និរោធិ ខណ្ឌច្បារអំពៅ សំណូមពរអោយម្ចាស់ទីតាំង មានជណ្តើរជំលៀសចេញដើម្បី ងាយស្រួលដល់ភ្ញៀវ ក្នុងការភៀសខ្លួន នៅពេលកើតមានហានិភ័យ ។

ខណៈចុះត្រួតពិនិត្យនេះ លោកអភិបាលរងខណ្ឌ និងក្រុមការងារចំរុះខណ្ឌ បានពិនិត្យណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេអោយបំពាក់ឧបករណ៏ បំពង់ពន្លត់អគ្គិភ័យបន្ថែម ជៀសវាងការកើតឡើងគ្រោះមហន្តរាយផ្សេងៗ បើកច្រកសុវត្ថិភាពអោយបានច្រើន ត្រូវរៀបចំឧបករណ៍ បំពងសំលេងមិនអោយឮចេញមកក្រៅ រំខានផ្ទះអ្នកជិតខាង ។

ជាមួយគ្នានេះ ម្ចាស់ទីតាំង បានទទួលយកសំណើរ កែលំអររបស់ក្រុមការងារ ដោយម្ចាស់ទីតាំងត្រូវរៀបចំចំណត អោយបានត្រឹមត្រូវជៀសវៀង យកចំណីផ្លូវសាធារណៈធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន និងម្ចាស់ទីតាំង ត្រូវត្រួតពនិត្យនៅលក្ខណៈសណ្ឋានភ្ញៀវដែលចូលកំសាន្តថា តើមានប្រើប្រាស់នូវសារធាតុញៀនទេ ហើយមាន ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបភ្លាមៗ ។