សំណុំរឿងបង្កប់គ្រឿងញៀន ក្នុងវង់ល្បែងជល់មាន់ សមត្ថកិច្ចបន្តឃាត់ខ្លួន បានពីរនាក់ទៀត

ត្បូងឃ្មុំ៖ ក្រោយពីបង្ក្រាបកន្លែងជល់មាន់ រួចឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀន ឈ្មោះ ឌុក ឆាន ភេទប្រុស អាយុ ៣២ឆ្នាំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ រំលងមួយថ្ងៃ នគរបាលបានបន្តឃាត់ខ្លួន មនុស្សពីរនាក់បន្ថែមទៀត ពាក់ព័ន្ធនិងការចែកចាយគ្រឿងញៀន ក្នុងវង់ល្បែងជល់មាន់ នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនពីរនាក់នេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយការស៊ើបអង្កេត កម្លាំងជំនាញ បានបង្រ្កាបមុខសញ្ញាចែកចាយ ឈ្មោះ ខា ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ នឹម សុផា ស្នាក់នៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារខេត្តត្បូងឃុំ។ ខណៈកំពុងបើកកិច្ចប្រតិបត្តិការ មុខសញ្ញាទាំង២ បានធ្វើការបំផ្លាញភស្តុតាង (ម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ៧កញ្ចប់) ចាក់ចូលក្នុងទឹកនិង បន្សល់ទុកនូវឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ថា កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មា នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបទីតាំងបើកល្បែងស៊ីសង ជល់មាន់ និងឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធ និងករណីគ្រឿងញៀន ស្ថិតនៅចំណុចភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ឌុក ឆាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាមុខសញ្ញាគ្រប់គ្រង ក្នុងការចែកចាយគ្រឿងញៀន និងបើកល្បែងជល់មាន់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានពិនិត្យ និងដកហូតមាន់ចំនួន ១៣ក្បាល ស៊ុមដាក់មាន់ ១៤ស៊ុម និងឧបករណ៍ សំរាប់ជក់គ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕