កសិករម្នាក់ នៅកោះធំ ប៉ុនប៉ងរំលោភក្មេងស្រី អាយុ៨ឆ្នាំ

កណ្តាល៖ បុរសវ័យ២៤ឆ្នាំ ជាកសិករម្នាក់ នៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន ក្រោយពីមានសេចក្តី រាយការណ៍មកថា បានប៉ុនប៉ងរំលោភក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ នៅម៉ោងប្រមាណ ១២៖០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមមន្រ្តីនគរបាល ស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ឈ្មោះ កង ណូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកសិករ មានទីលំនៅនៅភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ឯក្មេងស្រីរងគ្រោះ មានអាយុ ៨ឆ្នាំ។

មន្រ្តីនគរបាល បានឲ្យដឹងថា ទៀតថា នៅម៉ោងប្រមាណ ១២៖០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ កង ណូ បានចេញទៅឃ្វាលគោ នៅចំណុចត្រពាំងធំ ក្នុងបរិវេណទួលចាន់ទឹក ពេលចងគោហើយ បានវិលត្រឡប់មកផ្ទះ មួយសន្ទុះ ក៏វិលត្រឡប់ទៅកន្លែងចងគោវិញ ពេលនោះ ក៏បានជួប និងក្មេងស្រីរងគ្រោះ កំពុងនៅកន្លែងចងគោ ឆ្លៀតពេលស្ងាត់ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់ក្មេងស្រីនេះ ស្រាតខោ ហើយបានស្រាតខោរបស់ខ្លួនដែរ បន្ទាប់មក បានផ្តួលក្មេងស្រី រួចឡើងជិះពីលើ ហើយយក....និងយកដៃខ្ទុប់មាត់ក្មេង កុំអោយស្រែក ប៉ុន្តែក្មេងនេះបានរើបំរះ ស្រែកយ៉ាងខ្លាំង។

មន្រ្តីនគរបាលបានបន្តទៀតថា ភ្លាមនោះដែរ ក៏មានស្រ្តីម្នាក់ឈ្មោះ នាថ ដែលរស់នៅក្បែរនោះ បានមើលឃើញ កង ណូ កំពុងធ្វើសកម្មភាព ដោយស្រ្តីនោះឃើញ កង ណូ ក៏បានផ្អាក់សកម្មភាព។

ចំពោះករណីនេះ ក្រោយពេលទទួល បានបណ្តឹង តាមទូរសព្ទ័ក្រុមគ្រួសារ ជនរងគ្រោះ កម្លាំងនគរបាល ប៉ុស្តិ៍បានចុះទៅដល់ កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យ មកកាន់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីសាកសួរ និងបញ្ជូនបន្ត មកកាន់អធិការដ្ឋាន ដើម្បីធ្វើការឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធី៕

កសិករម្នាក់ នៅកោះធំ ប៉ុនប៉ងរំលោភក្មេងស្រី អាយុ៨ឆ្នាំ

កសិករម្នាក់ នៅកោះធំ ប៉ុនប៉ងរំលោភក្មេងស្រី អាយុ៨ឆ្នាំ