កម្មករ កម្មការិនី រោងចក្រដេរ ខោអាវRKT តំបន់សេដ្ឋកិច្ចពិសេស តាយសេង ៣៩នាក់ ដួលបន្លប់ ជាបន្តបន្ទាប់

ស្វាយរៀង៖ កម្មករ កម្មការិនី រោងចក្រដេរខោអាវ RKT ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេស តាយសេង បានដួលបន្លប់ ជាបន្តបន្ទាប់ ៣៩នាក់ កាលពីវេលាម៉ោង ១២៖៤០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ត ស្វាយរៀង។

បើតាមកម្មការិនី ម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្មករនៅធ្វើការដូចធម្មតា រហូតមកដល់ ម៉ោងចេញហូបបាយ ស្រាប់តែមានធុមក្លិនក្រណាត់ និងថប់ដង្ហើម អត់ខ្យល់ ក៏ធ្វើឲ្យកម្មករ កម្មការនី ដួលសន្លប់ ជាបន្តបន្ទាប់ ដោយមានសភាពទន់ដៃ ទន់ជើង ក្អួតចង្អោរ និងដួលសន្លប់ ឃើញដូចច្នេះ កម្មករ កម្មការនី ផ្សេងៗទៀត ក៏បានដួលបន្តបន្ទាប់គ្នា ដែលសរុបទាំងអស់ គឺ ៣៩នាក់។

តាមកម្មការិនីរូបនេះ បានបញ្ជាក់ថា ដោយសាតែកន្លែងធ្វើការ មានសភាពតូចចង្អៀត និងមានខ្យល់ចេញចូលតិចពេក ទើបបណ្តាលឲ្យ មានផលប៉ះពាល់ ដល់សុខភាពកម្មករ កម្មការិនី ដូចច្នេះ។

ក្រោយកើតហេតុ ក្រុមហ៊ុន បានហៅ រថយន្ត សាមុយ មកដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ រហូតមកដល់ម៉ោង ៦៖០០នាទី ល្ងាច កម្មករកម្មការនី បានធូស្រាលខ្លះហើយ។ មូលហេតុនាំឲ្យ កម្មករ កម្មការនី ដួលសន្លប់នេះ គឺបណ្តាលមកពីមានក្លិន សាយភាយ ពីក្រណាត់ និងដោយសារ តែបន្ទប់អាគារដែលជាកន្លែងធ្វើការ មានសភាពតូចចង្អៀត ខ្វះខ្យល់អុកស៊ីសែន៕