អគ្គនាយកដ្ឋាន កីឡាបើកកិច្ចប្រជុំ ប្រមូលផ្តុំក្រុមកីឡា ជម្រើសជាតិយុវជន ថ្នាល២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាបានបើក កិច្ចប្រជុំជាមួយសហព័ន្ធ កីឡាជាតិចំនួន ៩ ដើម្បីជ្រើសរើសគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីថ្នាលមកប្រមូលផ្តុំ ក្រុមកីឡាជម្រើសជាតិ យុវជនថ្នាលសម្រាប់ ឆ្នាំ២០២៣ ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្នុងឳកាសកិច្ចប្រជុំ រៀបចំការបណ្តុះបណ្តាល កីឡាករ-កីឡាការិនី ថ្នាលវ័យក្មេងសហព័ន្ធជាតិ ទាំង៩រួមមាន៖ ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា (WIT), សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , សហព័ន្ធខ្មែរកីឡាហែលទឹក ស្ម័គ្រចិត្ត,សហព័ន្ធកីឡាបាល់បោះកម្ពុជា, សហព័ន្ធកីឡាបាល់ទះកម្ពុជា,សហព័ន្ធកីឡាចំបាប់ កម្ពុជា,សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា,សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសហព័ន្ធកីឡា ប្រដាល់កម្ពុជា។

លោក អ៊ុក សិទ្ធិជាតិ ជាប្រធានអគ្គនាយក ដ្ឋានកីឡាបានមាន ប្រសាសន៍ថា ក្រសួងអប់រំយុវជន និងកីឡានឹងរៀបចំ ធ្វើការប្រមូលផ្តុំគ្រូបង្វឹក គ្រូជំនួយ អនុរក្ស និងកីឡាករ-កីឡាការិនីជម្រើសជាតិយុវជន ថ្នាលចំនួន ១៧២នាក់ លើ៩ប្រភេទកីឡា ក្នុងនោះមានក្រុមបាល់ទាត់ U16 ចំនួន ២៩ នាក់ ក្រុមបាល់ទាត់ U16 ចំនួន ២៩ នាក់ ហ្វឹកហាត់រយៈពេល១២ខែ (ថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ធ្នូ ២០១៦) ចំពោះកីឡាករ៨៧នាក់ កីឡាការិនី ២៦ នាក់ គ្រូបង្វឹក២១នាក់ និង អនុរក្សហ្វឹកហាត់រយៈពេល ១០ខែ (ថ្ងៃទី១ មីនា ដល់ថ្ងៃទី៣១ ធ្នូ ២០១៦) ។

លោកបានបន្តថា ការប្រមូលផ្តុំថ្នាលនេះ ធ្វើឡើងដើម្បីធ្វើការ ហ្វឹកហាត់សម្រាប់ចូល រួមប្រកួតកីឡាអន្តរជាតិនានា និងត្រៀមលក្ខណៈឆ្ពោះ ទៅចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (Sea Games 2023) ដែលរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។ ដោយចំណែកការ ប្រមូលផ្តុំថ្នាលនេះ កីឡាករ-កីឡាការិនី ទទួលបានប្រាក់របបអាហារ បំប៉នប្រចាំថ្ងៃ គឺមួយម្នាក់ទទួលប្រាក់ ៤៤០០០រៀល រីឯគ្រូបង្វឹក គ្រូជំនួយ ទទួលបានប្រាក់ខែក្នុងមួយខែ ៦០ ម៉ឺនរៀលប្រាក់ របបអាហារបំប៉នប្រចាំថ្ងៃ គឺមួយម្នាក់ទទួលប្រាក់ ៤៤០០០រៀល និងអនុរក្សទទួល បានប្រាក់ខែក្នុងមួយខែ ៣០ ម៉ឺនរៀលប្រាក់របបអាហារបំប៉នប្រចាំថ្ងៃ គឺមួយម្នាក់ទទួលប្រាក់ ៤៤០០០រៀល៕