ជើងខ្លាំង ៤រូបប្រជែង រក៣ពិន្ទុនាថ្ងៃ បើកឆាកខ្សែក្រវាត់ K-Cement វគ្គ៣សង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ ដណ្ដើមខ្សែក្រវាត់ជើងឯក K-Cement ទម្ងន់៦០គីឡូក្រាមវគ្គ៣ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ដែលការប្រកួតបើកឆាកដំបូងសម្រាប់ រដូវកាលថ្មី ដោយមានកីឡាករជើងខ្លាំង៤រូប។ 

អ្នកប្រដាល់ វេង  សុភ័ក្រ ក្លិបកងពលតូចឆ័ត្រយោង ៩១១ ប៉ះអ្នកប្រដាល់ ម៉ន ព្រហ្មម៉ាញ ក្លិប ការិយា ល័យទី៥កងទ័ពជើងគោក ខណៈអ្នកប្រដាល់ ផាន់ សារុន ក្លិបគុជសារកីឡាប្រកួតជាមួយអ្នកប្រដាល់   ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបង។

វេង  សុភ័ក្រ ស្នៀតវាយល្អគួរសម ប៉ុន្តែអន់ទិចនិចប្រកួតដែលធ្វើឲ្យការប្រកួត របស់គេមានលទ្ធផលមិនសូវល្អនោះ ។ ទោះជាយ៉ាងណា វេង  សុភ័ក្រ មកប៉ះប្រកួតជាមួយ ម៉ន ព្រហ្មម៉ាញ នេះក៏ប្រហែលជាពុំមាន លទ្ធផលល្អប៉ុន្មានដែរ ព្រោះព្រហ្មម៉ាញ គេវាយខ្លាំង ហើយស្នៀតទាត់ កណ្តាប់ដៃ និងជង្គង់ កែង របស់គេក៏មានផ្លែល្អថែមទៀត។

អ្នកប្រដាល់ ផាន់ សារុន ក្លិបគុជសារកីឡាប្រកួតជាមួយ អ្នកប្រដាល់ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ហេង វាសនា វាយមានផ្លែល្អ ទាំងកណ្ដាប់ដៃ ទាត់ និងជង្គង់ ហើយកម្លាំងសម្រុករឹងមាំថែមទៀត រីឯ ផាន់ សារុន ជួបហេង វាសនា ហាក់ដូចជារាងពិបាកបន្តិច ព្រោះសារុន បានបាត់មុខពីសង្វៀន ប្រដាល់ប្រមាណជិត បីខែមកហើយ បន្ទាប់ពីរូបគេវាយចាញ់អ្នកប្រដាល់ គង់ សំបូរ ក្លិបកងពលធំអន្តរាគមន៍លេខ២ ក្នុងទឹកទី៤ កន្លងមកនោះ។ ប៉ុន្តែផាន់ សារុន គ្រាន់តែមានចិត្តប្រដាល់ធំ ស៊ូចំពោះការប្រកួតប៉ុណ្ណោះ តែបើពិនិត្យទៅលើបច្ចេកទេសប្រកួត និងល្បិចកល គឺចាញ់ ហេង វាសនា ហើយ។ សម្រាប់គូអមខ្សែក្រវាត់វិញ អ្នកប្រដាល់ ឃួនឡាំង កូស៊ីន ក្លិបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ ប្រកួតអ្នកប្រដាល់ សិទ្ធ រង្សី ក្លិបសាមគ្គីកូនខ្មែរទម្ងន់៤៥គីឡូក្រាម ចំពោះអ្នកប្រដាល់ឡូញ វ៉ាន់ឌី ក្លិប ពន្លឺវិបុលរិទ្ធីពោធិសែនជ័យ ជួបជាមួយអ្នកប្រដាល់ គុណ សំណង ក្លិបគីសែមានរិទ្ធអាជ្ញាធរ ជាតិអាវុធគីមី ទម្ងន់៥៧គីឡូក្រាម និងអ្នកប្រដាល់ ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍ លេខ២នៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ប៉ះ អ្នកប្រដាល់ សៅយ៉ាន់ ហាន់ស៊ីញ ក្លិបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ ទម្ងន់៥៧គីឡូក្រាម៕

ជើងខ្លាំង ៤រូបប្រជែង រក៣ពិន្ទុនាថ្ងៃ បើកឆាកខ្សែក្រវាត់ K-Cement  វគ្គ៣សង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ជើងខ្លាំង ៤រូបប្រជែង រក៣ពិន្ទុនាថ្ងៃ បើកឆាកខ្សែក្រវាត់ K-Cement  វគ្គ៣សង្វៀន SEATV នារសៀលថ្ងៃសៅរ៍