Hazard ទទួល​ស្គាល់​ថា Chelsea ញញើត PSG

Hazard ទទួល​ស្គាល់​ថា Chelsea ញញើត PSG

Eden Hazard បាន​សារភាព​ថា​ក្លឹប​របស់​ខ្លួន Chelsea ខកចិត្ត​ពេល​ដឹង​ថា​ចាប់ឆ្នោត​ប៉ះ​ក្រុម​​ខ្លាំងរបស់​បារាំង Paris Saint-Germain នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League។

 

Hazard ទទួល​ស្គាល់​ថា Chelsea ញញើត PSGHazard ទទួល​ស្គាល់​ថា Chelsea ញញើត PSG

Hazard (លឿង) ក្នុងជំនួប​ជាមួយ PSG ឆ្នាំ​កន្លង​មក

 

បើ​តាម​ការ​បញ្ជាក់​របស់​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​ Chelsea ញញើត​ PSG ក្រោយ​ចាប់ឆ្នោត​ជួប​គ្នា​ជា​លើកទី៣​ផ្ទួនៗ នៅ Champions League នា​ប៉ុន្មាន​រដូវកាល​ចុង​ក្រោយ​នេះ។ ​ក្រុម​ជើងឯក​ក្របខ័ណ្ឌ​កំពូល​បារាំង​បាន​ទម្លាក់ Chelsea នៅ​វគ្គ​នេះ​ដូចគ្នា​កាល​ពី​រដូវកាល ២០១៣-១៤ ដែល​ពេល​នោះ ​ត្រូវ Hazard ហៅ​ថា​ជា​រឿងរ៉ាវ​ឈឺ​ចាប់​មិន​អាច​បំភ្លេច​បាន។

 

Hazard ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “អ្នក​រាល់គ្នា​នៅ​ក្លឹប​គិត​ថាប្រហែល​ជា​មិន​ប៉ះPSG ទៀត​ទេ​ តែ​ចុង​ក្រោយគឺ​នៅ​តែ​ជា​ពួកគេ​ដដែល។ ពួក​យើង​នៅ​មាន​អនុស្សាវរីយ​ជូរចត់​រដូវកាល​មុន ពេល​ដែល​យើងចំណេញ​គ្រប់​យ៉ាង​តាំង​ពី​ការ​លេង​នៅ​ទឹកដី Stamford Bridge ហើយ PSG ត្រូវ​បណ្ដេញ​កាត​ក្រហមអស់​ម្នាក់​ តែ​ចុងក្រោយ​យើង​ត្រូវ​របូត​២​គ្រាប់ ដោយសារ​តែ​ការការពារ​បាល់​ជ្រុង​មិន​បាន​ល្អ”។

 

“Paris Saint-Germain គឺជា​ក្រុម​ដែល​គ្រប់គ្នា​ខ្លាច​រអា​នៅ​រដូវកាល​នេះ ពួកគេ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំងអស់ ហើយ​ក្នុង​ក្រុម​ពោរ​ពេញ​ដោយ​កីឡាករ​ខ្លាំង​ៗ។ PSG ជា​ក្រុម​ដែល​ខ្លាំង​ប្រហាក់​ប្រហែល Barcelona និង Real Madrid នា​ពេល​បច្ចុប្បន្ន”។ អតីត​ជយលាភី​កីឡាករ​ឆ្នើម​នៅ Premier League ឆ្នាំ ២០១៤-១៥ បន្ថែម​ដូច្នេះ។

 

ចុចអាន៖ Adidas ​​ចេញ​បាល់​ថ្មី ​សម្រាប់​ប្រកួត​ UCL ​វគ្គ​ខ្វែង​យប់​នេះ!

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal