​បុរស​ម្នាក់ យក​ខ្សែ​នីឡុង ចងក​សម្លាប់ខ្លួន មិនដឹង​មូល​ដឹង​មូលហេតុ​

​កំពង់ឆ្នាំង: មានកា​ភ្ញាក់ផ្អើល​មួយ​យ៉ាងខ្លាំង បន្ទាប់ពី​ម្តាយ បាន​ប្រទះឃើញ សាកសព​កូន​របស់ខ្លួន ធ្វើអត្តឃាត​សម្លាប់ខ្លួន ដោយ​ចងក នឹង​រត​ផ្ទះ ។ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង ៨​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​អណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។
​    ​
​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់​អោយដឹងថា បុរស​ដែល​ចងក សម្លាប់ខ្លួន​នេះ ឈ្មោះ លុយ រ៉ុ​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ខាងលើ ។​
​    ​
​ប្រជាពលរដ្ឋ​នៅក្បែរនោះ បានអោយដឹងថា ពួកគាត់​មិនដឹងថា បុរស​រូបនេះ បាន​ចង​.​ក សម្លាប់​ខ្លួនឯង តាំងពី​ពេលណា​នោះទេ ប៉ុន្តែ​នៅពេល​ល្ងាច ពួកគាត់​ឃើញ​បុរស​រូបនេះ ដើរ​ធម្មតា និង​បាន​ឡើងទៅ​លើផ្ទះ​របស់ខ្លួន តែ​នៅផ្ទះ​នេះ ពុំមាន​អ្នក​នៅ​នោះទេ​។ ម្តាយ និង​ឪពុក​ចំណាស់​រូបនេះ បាន​ទៅធ្វើ​ចំការ​អស់ហើយ ។ លុះ​ព្រឹក​ឡើង នៅវេលា​ម៉ោង ប្រមាណ​ជាង ៨ ព្រឹក ម្តាយបង្កើត​បុរស​រូប​នេះ មកពី​ចំការ ហើយ​ឡើងលើ​ផ្ទះ ក៍​ប្រទះឃើញ​កូនប្រុស របស់គាត់​បាន​ស្លាប់ ដោយ​យក​ខ្សែ​នីឡុង ទៅ​ចងក ស្លាប់​បាត់ទៅហើយ ហើយ​បាន​ហៅ​គ្នីគ្នា មកជួយ​មើល និង​ប្តឹងទៅ​សមត្ថកិច្ច ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ទៅលើ​សាកសព​។​
​    ​
​សមត្ថកិច្ច បានអោយដឹងថា បុរស​រូបនេះ ពិតជា​ស្លាប់ ដោយ​ចងក​ខ្លួនឯង ពិតប្រាកដ​មែន ដែល​ការធ្វើអត្តឃាត សម្លាប់​ខ្លួនឯង​នេះ ធ្វើឡើង​ចន្លោះ​ម៉ោង​ប្រមាណ​ជាង ១១ យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ​ក្រោយពី​ពិនិត្យ​ចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់​សាកសព អោយទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។

​ចំពោះ​ដើមចម ជម្រុញ​អោយ​បុរស​រូបនេះ ធ្វើអត្តឃាត​នោះ ពុំមាន​ប្រភព ច្បាស់លាស់​នោះទេ  គ្រាន់តែ​ដឹងថា បុរស​រូបនេះ ចូលចិត្ត​ផឹកស្រា  ហើយ​មាន​ប្រពន្ធ តែ​ត្រូវបាន​លែងលះគ្នា យូរ​មកហើយ​៕V/S

​បុរស​ម្នាក់ យក​ខ្សែ​នីឡុង ចងក​សម្លាប់ខ្លួន មិនដឹង​មូល​ដឹង​មូលហេតុ​

​បុរស​ម្នាក់ យក​ខ្សែ​នីឡុង ចងក​សម្លាប់ខ្លួន មិនដឹង​មូល​ដឹង​មូលហេតុ​

​    ​