​ចោរ​១​ក្រុម ចូល​ភ្ជង់​ប្លន់​ផ្ទះ ដាក់​និង​ដក​ប្រាក់​វិ​ង យកលុយ​អស់ ១៣.០០០​ដុល្លារ ដោយ​សុវត្ថិភាព​

កំពង់ធំ:  ក្រុមចោរប្លន់​ប្រដាប់អាវុធ​១​ក្រុម មាន​គ្នា​៣​នាក់ បាន​ចូលធ្វើ​សកម្មភាព ភ្ជង់​ប្លន់ ផ្ទះ ដាក់​និង​ដក​ប្រាក់​វិ​ង យកប្រាក់ អស់​ប្រមាណ​ជាង ១៣.០០០​ដុល្លារ ព្រមទាំង​គ្រឿង អលង្ការ និង​សម្ភារៈ​មួយចំនួនទៀត បន្ទាប់មក ក្រុមចោរ បានគេច​ខ្លួន​បាត់អស់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង ៧​និង​៤៥​នាទី យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦  នៅក្នុង​ភូមិ​សាន​គរ (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់​ស្វាយ​។​

​ម្ចាស់ផ្ទះ​រងគ្រោះ មាន ឈ្មោះ ប៊ួ​យ សុ​លីន អាយុ ៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កែ វ៉ាន់​ឆាង អាយុ ៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ បាន​បាត់បង់​ទ្រព្យសម្បត្តិ រួមមាន ខ្សែជើង​ប្លា​ទីន ១​ខ្សែ លុយ​ចំនួន ១៣.០០០​ដុល្លា ទូ​ស័ព្ទ​សាំ​ស៊ុ​ង ៣ គ្រឿង ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត បានអោយដឹងថា ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជា​ក្មេងស្ទាវ ប្រដាប់​ដោយ​អាវុធ ២​ដើម ខ្លី​១​ដើម និង AK វែង ១ ដើម ដែកគាស់​១​ដើម​។ ជនសង្ស័យ​ទាំងអស់ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​រួច បានធ្វើ​ដំណើរ ទៅ​ទិស​ខាងជើង​ភូមិ ។​

​លោក ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា ចោរ​បាន​ចូលមក​ពីក្រោយ​ផ្ទះ ដែល​ម្នាក់ៗ សុទ្ធតែ​បិទ​ម៉ាស់​ជិត ហើយ​គំរាម​ទៅ​ជនរងគ្រោះ​ថា កុំអោយ​មើលមុខ​វា រួច​ប្រមូល​យកលុយ​ដុល្លារ និង​លុយ​ខ្មែរ អស់​ចំនួន ១៣.០០០ ដុល្លារ រួម​ជាមួយនឹង​ខ្សែជើង​ប្លា​ទីន ១​ខ្សែ ប័ណ្ណបើកបរ ១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ របស់​ឈ្មោះ ឈូ វិទ្យា ភេទ​ប្រុស ១​សន្លឹក មុនពេល​រត់គេចខ្លួន​បាត់​។​

​នៅពេលនេះ កម្លាំង​អាវុធហត្ថ​របស់លោក សហការ​ជាមួយ នគរបាល​ស្រុក​កំពង់ស្វាយ កំពុង​តាម​បង្ក្រាប​ក្រុមចោរ​ទាំងនេះហើយ​។ យ៉ាងណាក៏ដោយ ជនរងគ្រោះ មិនបាន​រងរបួស​ធ្ងន់​នោះឡើយ ដោយ​ក្រុមចោរ គ្រាន់​ភ្ជង់​ប៉ុណ្ណោះ មិនបាន​បាញ់​នោះទេ ៕V/S