​សន្តិសុខ​ក្រុមហ៊ុន បេ​ក​ខេ​ម រំលោភ​ក្មេងស្រី ត្រូវ​ចាប់ខ្លួន​

ព្រះសីហនុ: បុរស​ម្នាក់ បាន​ត្រូវ​កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះឃាត់ខ្លួន នៅវេលា​ម៉ោង ៩ និង​៣០ នាទី​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈពេល​បុរស​ម្នាក់​នោះ បាន​ចាប់បង្ខំ​រំលោភ​នារី​វ័យ ១៥​ឆ្នាំ​ម្នាក់ នៅមុខ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ ។​
    
​មន្ត្រីប៉ូលិស​ខេត្ត បាន​ឲ្យ​ដឹងថា ករណីនេះ ត្រូវបាន​កំលាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ កំលាំង​នគរបាល​ជំនាញ​ខេត្ត ចុះ​ប្រចាំការ​នៅ​កោះរ៉ុង ធ្វើការ​បង្ក្រាប  និង ឃាត់ខ្លួន​បាន​ចំនួន ១​នាក់ ឈ្មោះ យុយ សុច  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ សន្តិសុខ​ក្រុមហ៊ុន បេស​ខេ​ម មាន​ទីកន្លែង​កំណើត នៅ​ភូមិ​រំពើន  ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។ នារី​រងគ្រោះ អាយុ​១៥​ឆ្នាំ​។ ចំពោះ ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី​៕V​/S

​សន្តិសុខ​ក្រុមហ៊ុន បេ​ក​ខេ​ម រំលោភ​ក្មេងស្រី ត្រូវ​ចាប់ខ្លួន​