ឆ្នាំនេះការប្រមូលផ្ដុំមានតែ៩ប្រភេទកីឡាប៉ុណ្ណោះ

ភ្នំពេញ:    ​ភ្នំពេញ​:​សម្រាប់​ឆ្នាំនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​បានសម្រេច​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ​កីឡា​តែ ៩ ប្រ​ភេទ​ប៉ុណ្ណោះ ។​

​    ​ក្នុង​អង្គប្រជុំ​មួយនា​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នា​មជ្ឈមណ្ឌល​ជាតិ​ ហ្វឹកហ្វឺន​កីឡា​ដែលមាន​ការចូលរួម​ដោយ​លោក​អ៊ុក​សិទ្ធិ​ជាតិ​នោះ​លោក​ប៉ុន សុខ​ដែលជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​នេះ​បាន​ឲ្យ​ដឹងថា​៩​ប្រភេទ​កីឡា​ដែល​ត្រូវ​ ប្រមូលផ្ដុំ​នោះ​មាន​បាល់ទាត់​ចំនួន ២ ប្រភេទ​អាយុ​គឺ​អាយុ​ក្រោម​១៦​ឆ្នាំ​គឺ​កីឡាករ ២៥​នាក់​គ្រូបង្វឹក​៤​នាក់ អាយុ​ក្រោម​១៤​ឆ្នាំមាន​ កីឡាករ ២០​នាក់​គ្រូបង្វឹក ៥ នាក់ ។​

​    ​តេ​ក្វាន់​ដូ W.T.F(World Taekwondo Federation)​កីឡាករ ៥ នាក់ កីឡាការិនី ៥ នាក់​គ្រូបង្វឹក​២​នាក់​។​ហែល​ទឹក​កីឡាករ ៧​នាក់ កីឡាការិនី ៧​នាក់​គ្រូបង្វឹក​២ នាក់ ។​បាល់បោះ​កីឡាករ ១២​នាក់​គ្រូបង្វឹក ២ នាក់ ចំបាប់​កីឡាករ​១០​នាក់ កីឡាការិនី ៥ នាក់​គ្រូបង្វឹក ២ នាក់ ។​អត្តពលកម្ម​កីឡាករ ៤​នាក់ កីឡាការិនី ៤ នាក់​គ្រូបង្វឹក ២​នាក់​បាល់ទះ​កីឡាករ ១២​នាក់​គ្រូបង្វឹក ២ នាក់  ប្រដាល់​កីឡាករ​១២​នាក់​គ្រូបង្វឹក ២ នាក់ និង ប៉េតង់​កីឡាករ ៥ នាក់​កីឡា​
 ការិនី ៥ នាក់​គ្រូបង្វឹក ២​នាក់ ។​

​    ​លោកនាយក​មជ្ឈមណ្ឌល​បាន​ឲ្យ​ដឹងថា​សម្រាប់​បាល់ទាត់​អាយុ​ក្រោម​១៦​ឆ្នាំ​ បាន​ប្រមូលផ្ដុំ​តាំងពី​ថ្ងៃទី ១ មករា​មកម្ល៉េះ​ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១​ធ្នូ​ចំពោះ​បាល់ទាត់​អាយុ​ ក្រោម​១៤​ឆ្នាំ តេ​ក្វាន់​ដូ ប៉េតង់ ហែល​ទឹក បាល់​បោះ ចំបាប់ និង ង​ត្ត​ពលកម្ម​នឹងត្រូវ​ប្រមូលផ្ដុំ​ចាប់ពី​ថ្ងៃទី​១​ខែ​មិនា​ខាងមុខនេះ​ដល់​ ថ្ងៃទី​៣១​ធ្នូ ។

​    ​បាល់ទះ នឹងត្រូវ​ប្រមូលផ្ដុំ​ចាប់ពី​ថ្ងៃទី ១ មេសា​ដល់​ថ្ងៃទី​៣១​ធ្នូ ក្នុងខណៈដែល​កីឡាប្រដាល់​នឹងត្រូវ​ប្រមូលផ្ដុំ​ចាប់ពី​ថ្ងៃទី ១ ឧសភា​ដល់​ថ្ងៃទី ៣១​ធ្នូ​ដោយសារតែ​អគារ​ហ្វឹក​ងា​ត់​កំពុងតែ​កែលម្អ​បន្ថែម ។​

​    ​លោក​អ៊ុក សិទ្ធិ​ជាតិ​មានប្រសាសន៍ថា​ការប្រមូលផ្ដុំ​នេះ​ជាការ​ប្រមូលផ្ដុំ​កម្រិត​ ថ្នាល​ដើម្បី​ធ្វើការ​ហ្វឹកហាត់​រយៈពេល​១០​ខែ​សម្រាប់​ការចូលរួម​ប្រកួត​ជា​ លក្ខណៈ​អន្តរជាតិ​នានា និង ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ចូលរួម​ការប្រកួត​កីឡា​SEA Games​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​    ​ការប្រមូលផ្ដុំ​នេះ​កីឡាករ​-​ការិនី បានទទួល​របប​អាហារ​បំប៉ន​ប្រចាំថ្ងៃ​ដោយឡែក​គ្រូបង្វឹក​-​ជំនួយ និង អនុរក្ស​ បានទទួល​ថវិកា​ឧបត្ថម្ភ​ប្រចាំខែ និង ប្រាក់​បំប៉ន​អាហារ​ប្រចាំថ្ងៃ ។​

​    ​កីឡាករ​-​ការ​នី​ដែល​ត្រូវ​ជ្រើសរើស​មក​ប្រមូលផ្ដុំ​គឺ​អ្នកមាន​ ចំណាត់ថ្នាក់​ល្អ​ក្នុងការ​ប្រកួត​ជើងឯក​ទូទាំង ប្រទេស មាន​សក្ដានុពល និង វ័យក្មេង មាន​វិន័យ និង សីលធម៌​ល្អ​ដេ​ល​ជា​តំណាង​ពលរដ្ឋ​ខ្មែរ មាន​ឆន្ទៈ និង ពេល​វេលា​គ្រប់គ្រាន់ មាន​លិខិតបញ្ជាក់​សុខភាព​ត្រឹមត្រូវ ។​

​    ​ចំពោះ​គ្រូបង្វឹក​ត្រូវតែមាន​ស្នាដៃ​បង្ហាត់​ក្រុមកីឡា​បានទទួល​ ចំនាត់ថ្នាក់​ល្អ​ក្នុង​ការប្រកួត​ជើងឯក​ទូទាំងប្រទេស​បាន​ឆ្លងកាត់​វគ្គ​ គ្រូបង្វឹក​ជាតិ ឬ អន្តរជាតិ​ដោយមាន​សញ្ញាប័ត្រ ឬ មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ មានបទពិសោធន៍ និង ពេលវេលា​គ្រប់គ្រាន់ ព្រមទាំង​មាន​សីលធម៌​ល្អ ។​
​    ​