គង់ ច័ន្ទ​ស្រីមុំ អរគុណ​…

Doliprane TVC

​ភាព​ផ្អែមល្ហែម​របស់​តារា​សម្ដែង​ស្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់ គង់ ច័ន្ទ​ស្រីមុំ និង​ក​ម្លោះ​រូប​សង្ហារ កឹម សីហា ដែលជា​គូស្នេហ៍ ពិតជា​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ដូចគ្នា​ជាច្រើនច្រណែន​នឹង​ស្នេហា​របស់​អ្នក​ទាំងពីរយ៉ាងខ្លាំង ស្រប​ពេលដែល​អ្នក​ទាំង​ពីរ មិនដែល​មានការ​លាក់​បាំង​នូវ​ទំនាក់ទំនង​របស់​ពួកគេម្ដងណា​នោះឡើយ ។​

គង់ ច័ន្ទ​ស្រីមុំ អរគុណ​…

​នៅពេល​ថ្មី​នេះដែរ គង់ ច័ន្ទ​ស្រីមុំ ដែលជា​តារា​សម្ដែង និង ​ជា​ម្ចាស់​ជំនួញ​ម្នាក់​ផង​នោះ បាន​សរសេរ នូវ​ពាក្យ​ផ្អែមល្ហែម ហើយ​បង្ហោះ​យ៉ាង​រីករាយពេញចិត្ត​ពេញ​ថ្លើម ដោយ​បង្ហាញ​ពី​ចំណងស្នេហាកាន់តែ​ផ្អែមល្ហែម​របស់​នាង ជាមួយនឹង​លោក កឹម សីហា ពិសេស​អរគុណ​ចំពោះ​ក្ដី​ស្រឡាញ់​ដែល កឹម សីហា បានប្រគល់​ឲ្យ​នាង ។

គង់ ច័ន្ទ​ស្រីមុំ អរគុណ​…

​បើតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ គង់ ច័ន្ទ​ស្រីមុំ នាង​បានសរសេរថា «​អរគុណ​ចំពោះ​ពេលវេលា​មើលថែរក្សា​អូន​ អរគុណ​ចំពោះ​ក្តី​ស្រឡាញ់​ពិត​ អរគុណ​ចំពោះ​ការយកចិត្ត​ទុករ​បស់បង អរគុណ​ដែល​តែងតែ​ធ្វើ​ចាញ់​រាល់​ពេលដែល​អូន​ខឹង​ អ្វី​ទាំងអស់​នេះហើយ​ទើប​យើង​ស្រឡាញ់គ្នា បាន​ដល់ ៩ ឆ្នាំ​» ។ ទន្ទឹមនឹង​ពាក្យពេចន៍​ផ្អែមល្ហែម​ទាំងនេះ គង់ ច័ន្ទ​ស្រីមុំ ក៏​ធ្លាប់បាន​ប្រើ​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក សរសើរ​ម្ចាស់​ចិត្ត​របស់​នាង​ថា «​អូន​ស្រឡាញ់​បង​ព្រោះ​បង​ពូកែ​ធ្វើ​ឡប់ៗ​ឲ្យ​អូន សើច​» ជាដើម ។​

គង់ ច័ន្ទ​ស្រីមុំ អរគុណ​…

​សូមបញ្ជាក់ថា គូស្នេហ៍​សិល្បៈ​មួយគូ​នេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​របស់ខ្លួន តាមរយៈ​បណ្ដាញ សង្គម​ជា​ញឹកញាប់ ហើយ​ក្នុងនោះ គង់ ច័ន្ទ​ស្រីមុំ ផ្ទាល់ ក៏​តែង​បានបង្ហាញ​ពី​កាដូ​ដែល កឹម សីហា ជូន​ដល់​នាង​ផងដែរ រួមមាន​ទាំង​ក្រវិល​ពេជ្រ ចិ​ញ្ជៀ​ន​ពេជ្រ និង​ផ្ទះ​ជាដើម ៕ ខេមរា​

គង់ ច័ន្ទ​ស្រីមុំ អរគុណ​…គង់ ច័ន្ទ​ស្រីមុំ អរគុណ​…គង់ ច័ន្ទ​ស្រីមុំ អរគុណ​…គង់ ច័ន្ទ​ស្រីមុំ អរគុណ​…គង់ ច័ន្ទ​ស្រីមុំ អរគុណ​…