វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

Doliprane TVC

សម្រាប់​មួយគូ​នេះ គឺមាន​មិត្ត​អ្នកគាំទ្រ​ច្រើនណាស់ មិនថាតែ​ក្នុងប្រទេស​ថៃ សូម្បីតែ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​សុទ្ធ​តែមាន​បង្កើត Fanclub របស់ ណៈ​ដេ​ត គូ​គីមី​យ៉ា (Nadech Kugimiya) និង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya)​។ គ្រាន់តែ​ឮថា ណៈ​ដេ​ត បាន​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​ជា​បន្តបន្ទាប់ តួយ៉ាង​រឿង​ក្នុង​ឆ្នាំ ២០១៦ ដែលមាន​ចំណងជើង​ថា «​ប្រែកាយ​ផ្សង​ស្នេហ៍​» (Leh Lub Salub Rarng) និង មានរឿង​មួយទៀត​គឺ​ដឹកនាំ​ដោយ​អ្នកនាង អែន​ថង ប្រា​ស៊ុម (Anne Thongprasom) ដោយ​មិនទាន់​បង្ហើប​ពី​ចំណងជើង​រឿង​នៅឡើយ​ទេ តែ​ទាំងពីរ​នាក់​នេះ​បាន​សន្យាថា​នឹង​សម្តែង​ជា​តួឯក​ប្រុស​ស្រី​របស់​អ្នកនាង អែន​ថង រួចហើយ​។​

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

តាំងពីដើម​មក រឿង​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា គឺមាន​សន្ទុះ​អ្នកគាំទ្រ​ខ្លាំង​មែនណាស់ ឱ្យតែ​ទាំងពីរ​នាក់​នេះ​ប្រកាសថា​នឹង​សម្តែង​ជាមួយគ្នា គឺ​មិត្ត​អ្នកគាំទ្រ​តែងតែ​ចង់ឱ្យ​រឿង​របស់​ពួកគេ​ដាក់​បញ្ចាំង​ឱ្យ​ឆាប់ៗ ស្រប​ពេលនេះ​គឺមាន​វីដេអូ​ពាណិជ្ជកម្ម​របស់​រឿង​ថ្មី​របស់​ពួកគេ កាន់តែ​ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​ទន្ទឹម​ចង់​ទស្សនា​សាច់រឿង​ទាំងមូល​យ៉ាងខ្លាំង​។​

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

​សម្រាប់​រឿងនេះ ណៈ​ដេ​ត សម្តែង​ជា​តួ​មេបញ្ជាការ​ទាហាន​ឈ្មោះ រ៉ា​មីន ដែលមាន​ជំនាញ​បាញ់​ត្រង់ និង ប្រឡូក​ក្នុង​ប្រតិបត្តិ​ការបានទទួល​ជោគជ័យ​រហូត ទើប​ទទួល​រហ្ស​សនាម​ថា «​មេបញ្ជាការ​ដៃ​ដែក​» ដែល​ទាំងអស់​បានបង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន​ភាពជា​បុរស​យ៉ាង​ពេញលក្ខណៈ ហើយ​មាន​ភាព​អំនួត​ពេញ​ខ្លួន​ផងដែរ រីឯ យ៉ា​យ៉ា វិញ សម្តែង​ជាតា​រា​ស្រី​ហាយ​សូ​ដែលមាន​ឈ្មោះ​ល្បី​លំដាប់​ពិភពលោក ឈ្មោះថា ភេត្រា ផាវៈ​ឌី និង មាន​រហ្ស​សនាម​ថា «​ត្បូង​គុជ​អាស៊ី​» ព្រោះតែ​សម្រស់​ដ៏​ស្រស់ស្អាត​ផូរផង់​របស់​នាង កាន់តែ​ធ្វើឱ្យ​នាង​មាន​ភាព​អំនួត​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​នាង​មាន​។

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

វីដេអូ​ប្រែកាយ​របស់ ណៈ​ដេ​ត និង យ៉ា​យ៉ា ធ្វើឱ្យ​កក្រើក Fanclub

​ភាព​អំនួត​របស់​ពួកគេ​មិនបាន​យូរ​ប៉ុន្មាន​ផង ម្នាក់ៗ​ក៏ត្រូវ​ប្រឈមមុខ​នឹង​ហេតុការណ៍​ដែល​មិនគួរ​ឱ្យ​ជឿ ព្រោះ​ទាំង ណៈ​ដេ​ត និង យ៉ា​យ៉ា ត្រូវបាន​ប្តូរ​ព្រលឹង​គ្នា ដែល រូបរាងកាយ​របស់ ណៈ​ដេ​ត ត្រូវ​មក​ប្រឈម​ជាស​ភាពទន់ខ្សោយ​បែប​មនុស្ស​ស្រី រីឯ​រាងកាយ យ៉ា​យ៉ា ត្រូវ​ក្លាយជា​មនុស្ស​ប្រុស​ប្រើ​កម្លាំង មិន​ទន់ភ្លន់​សោះឡើយ ដោយ​អព្ភូត​ហេតុនេះ​សឹងតែ​ធ្វើឱ្យ​ពួកគេ​ពិបាក​រក្សា​រហ្ស​សនាម​របស់ខ្លួន​។ តែ​សម្រាប់​រឿងលើក​នេះ បានធ្វើឱ្យ​ម្នាក់ៗ​ប្តូរ​ទស្សនៈ​រៀងខ្លួន និង ផ្លាស់ប្តូរ​ភាព​អំនួត​របស់​ខ្លួ​នុ​។ សូម​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​របស់​រឿង «​ប្រែកាយ​ផ្សង​ស្នេហ៍​»៕ ខេ​រី​
(​ប្រភព​៖ ធី​ក​ឆាយ​)