សាវិន ហ្វីលីព និយាយ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie


សាវិន ហ្វីលីព និយាយ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie

ទី​បំផុត​ទៅ សាវិន ហ្វីលីព ព្រម​ទទួល​ស្គាល់​ថា បាន​ចូលរួម​សម្ដែង​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” របស់ Angelina Jolie ហើយ និង​បាន​ពោល​សរសើរ​ពី​សមត្ថភាព​ដឹក​នាំ​ដ៏​អស្ចារ្យ និង​ការ​លះបង់​ខ្ពស់​របស់​តារា​ហូលីវូដ​រូប​នេះទៀតផង។

 

សាវិន ហ្វីលីព និយាយ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie

 

“ខ្ញុំ​គិត​ថា គាត់​ជា​អ្នក​ដឹក​នាំ​រឿង​មួយ​ដ៏​អស្ចារ្យ ដោយ​គំនិត​គាត់ Reflex ព្រោះ​អី​ពេល​ខ្លះ Scene ថ្មីៗ​គាត់​បង្កើត​ភ្លាម​ដោយ​គំនិត​ផ្ទាល់”។ សាវីន ហ្វីលីព ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា Angelina Jolieទ្រាំ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​បញ្ជា​ការ​ថត​ដឹក​នាំ​រឿង។ ហើយ​នាង​ជា​អ្នក​ដឹក​នាំ​រឿង​ម្នាក់ ដែល​យល់​ពី​ស្ថានភាព​តួ​សម្ដែង​ខ្មែរ​ទៀត​ផង។

 

តួ​កម្មាភិបាល​រូប​នេះ​បន្ថែម​ថា Angelina Jolie តែង​ញញឹម​ដោយ​ភាព​រាក់ទាក់​មក​កាន់​តួ​សម្ដែង​ទាំង​អស់​មុន​ដំណើរ​ការ​ថត និង​លើក​ទឹក​ចិត្ត​រាល់​ពេល​ថត​ចប់។ ម្ចាស់​មូលនិធិ​ជួយ​កុមារ​រូប​នេះ​អះអាង​ថា ប្រការ​នោះ​ហើយ ធ្វើ​ឱ្យ​លោក ក៏​ដូច​ជា​តួ​សម្ដែង​ទាំង​អស់​តាំង​ចិត្ត​សម្ដែង​អស់​ពី​បេះ​ដូង។ លោក​មិន​ដែល​បាន​ជួប​ប្រទះ​អ្នក​ដឹក​នាំ​រឿង​បែប​នេះ​ទេ៕

 

សាវិន ហ្វីលីព និយាយ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie

 

សាវិន ហ្វីលីព និយាយ​ពី​សមត្ថភាព​ដឹក​នាំ​រឿង​ដ៏​អស្ចារ្យ​របស់ Angelina Jolie

 

អត្ថបទ៖ សំ ជំនាញ