ឌួង ឆាយ និយាយថា ៖ « ទោះបី​យើង​មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុនណា​ក៏​មិនអាច​ទិញ​…»

Doliprane TVC

​រហូតមកទល់​ពេលនេះ ស្ថានភាព​កូនប្រុស​ច្បង លោក ឌួង ឆាយ ដែលមាន​ជំងឺ​ដុះ​ដំ​សាច់​ក្នុង​ខួរក្បាល​យ៉ាង​​ធ្ងន់ធ្ងរ​នោះ នៅ​មិនទាន់​បានដឹងខ្លួន​នៅឡើយ ដែល​នេះ​ជា​ទុក្ខ​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ក្រុមគ្រួសារ​លោក ។​ ​ក្នុង​ថ្ងៃ ១៤ កុម្ភៈ ដែលជា​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នោះ លោក​ឌួង ឆាយ បាន​បង្ហើរ​សារទុក្ខ​សោក​ជាច្រើន ដែល​ប​ង្ហា្ព​ញ​ពី​ការស្រឡាញ់​របស់ខ្លួន​ទៅកាន់​ក្រុមគ្រួសារ ជាពិសេស​កូនប្រុស​ជាទី​ស្រឡាញ់​ដែល​កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​នៅឯ​ប្រទេស​សិង្ហ​បុរី ហើយ​ពាក្យ​មួយ​ឃ្លា​ដែល​ធ្វើឱ្យ​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍ និង ក្តុកក្តួល​កាន់តែខ្លាំង​នោះ​គឺ​លោក​បានសរសេរថា​«…​ទោះបី​យើង​មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុនណា​ក៏​មិនអាច​ទិញ​ពេលវេលា​បានដែរ​…» ។​

​ក្នុងន័យ​ដ៏​អួលអាក់​នេះ លោក​ក៏បាន​បញ្ចេញ​សារ​ទាំង​ស្រុក​ថា « ថ្ងៃបុណ្យ​នៃ​សេច ក្តី​ស្រឡាញ់​ឆ្លៀតពេល​ជូន​ភរិយា និង កូនពៅ​មក​បន្ធូរ​អារម្មណ៍​បន្តិច ពីព្រោះ​គាត់​ពិបាកចិត្ត​ខ្លាំងណាស់​ស្គម​
​និង ស្លក់​មុខ​អស់ហើយ​។ សូមឱ្យ​អ្វីៗ​ប្រសើរ​វិញ​ដូចដើម​ហើយ​ជឿជាក់ថា​ទេវតា​មាន​ព្រះ​នេត្រ​
​ប្រោស​ប្រទាន​ពរជ័យ​ដល់​កូនប្រុស​ខ្ញុំ​។ សូម​ប្រើ​ពេលវេលា​ឱ្យ​មានន័យ​សម្រាប់​ក្រុមគ្រួសារ​របស់​យើង ពីព្រោះ​ទោះបី​យើង​មានទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុនណា​ក៏​មិនអាច​ទិញ​ពេលវេលា​បានដែរ ដូចជា​រូបខ្ញុំ​នៅពេលនេះ​ហ៊ាន​លះបង់​ទ្រព្យសម្បត្តិ​ទាំងអស់​សូម​ឱ្យតែ​កូនប្រុស​របស់ខ្ញុំ​បានដឹងខ្លួន ដើម្បី​ជួបជុំ​គ្រួសារ​វិញ​ក៏​មិនបាន​ដែរ គឺ​ត្រូវការ​ពេលវេលា​ឱ្យ​កូន​ធូរស្បើយ​ហើយ​ខំប្រឹង​ដោយ​ខ្លួនឯង​។ ពិតជា​ឈឺចាប់​ខ្លាំងណាស់ » ។

​នៅក្នុង​ឱ្យ​កាស​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ លោក​ក៏បាន​សំណូមពរ​ក៏ដូចជា​អំពាវនាវ​ដល់​សាធារណជន​ទាំង​ក្នុង និង ក្រៅប្រទេស សូមមេត្តា​នៅតែ​បន្ត​បន់ស្រន់​ដល់​កូនប្រុស​របស់លោក​ឱ្យ​ឆាប់​ដឹងខ្លួន​វិញ​ផងដែរ ព្រោះថា​រូបគេ សន្លប់​អស់​រយៈ​ជិត​មួយខែ​មកហើយ​រហូតមក​ទល់​ពេលនេះ ៕ ភូមិន្ទ